
សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីក្រុង Kyiv ដើម្បីចែករំលែកប្រាក់ចំណេញពីការលក់ទុនបម្រុងរ៉ែ និងថាមពលរបស់អ៊ុយក្រែននាពេលអនាគត បន្ទាប់ពីមានការចរចាដ៏តានតឹងជាច្រើនខែ។
កិច្ចព្រមព្រៀងនេះ មានគោលបំណងផ្តល់នូវការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិកក្នុងការបន្តវិនិយោគលើវិស័យការពារជាតិ និងការកសាងឡើងវិញរបស់អ៊ុយក្រែន ក៏ដូចជាដើម្បីដោះស្រាយកង្វល់របស់ទីក្រុងវ៉ាស៊ីនតោនចំពោះចំនួនជំនួយដែលខ្លួនបានចូលរួមចំណែកផងដែរ។
អ៊ុយក្រែនត្រូវបានគេជឿថាមានទុនបម្រុងដ៏ច្រើននៃសារធាតុរ៉ែសំខាន់ៗដូចជាក្រាហ្វិត ទីតានីញ៉ូម និងលីចូម។
ក្នុងនោះរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent បាននិយាយថា ខ្លួនបានបង្ហាញថាភាគីទាំងពីរបានប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង និងវិបុលភាពក្នុងប្រទេសអ៊ុយក្រែន។ ម្យ៉ាងវិញទៀត នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយថ្មីដល់ទីក្រុង Kyiv រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។
គួរបញ្ជាក់ឲ្យដឹងថា ពេលនេះ អ៊ុយក្រែន និងអាមេរិក បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការជីកយករ៉ែធម្មជាតិនៅអ៊ុយក្រែនហើយ។
ដោយលោក ត្រាំ ក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងនេះនឹងបើកផ្លូវឲ្យអាមេរិកទទួលបានគម្រោងវិនិយោគថ្មីៗ ដើម្បីអភិវឌ្ឍធនធានធម្មជាតិនៅអ៊ុយក្រែនដូចជា រ៉ែអាលុយមីញ៉ូម ប្រេង និងឧស្ម័នធម្មជាតិជាដើម ដើម្បីជាការតបស្នងលុយរបស់អាមេរិកក្នុងការផ្ដល់ជាជំនួយទៅដល់អ៊ុយក្រែន៕
