2025-02-10 22:15
114

 

កំពង់ស្ពឺ ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីតំណាអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុគងពិសីបានដឹកនាំកំលាំងនគរបាបានសហការស្រាវជ្រាវឈានទៅធ្វេីការឃាត់មុខសញ្ញាសង្ស័០១នាក់ ៖ ឈ្មោះ ម៉ូ វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ដកហូតបានម្សៅក្រាមសថ្លាសង្ស័យគ្រឿងញៀន ០១កញ្ចប់, ទូរស័ព្ទដៃ០១គ្រឿង កែវសម្រាប់ជក់គ្រឿងញៀន០១ ។ 

យោងតាមចម្លេីយជនសង្ស័យបានបញ្ជាក់ថាគ្រឿងញៀនទាំងនេះខ្លួទទួលបានមកពីឈ្មោះឡាញ់វណ្ណៈ ហៅណុប ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ដោយមានកិច្ចសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ នៅវេលាម៉ោង ១២:១០ ថៃ្ងទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នៅចំណុចភូមិស្នួលជ្រុំ ឃុំទឹកល្អក់កំលាំងបានធ្វើការឃាត់ខ្លួនឈ្មោះ ឡាញ់ រត្តនៈ និងបានបង្កើតគណៈកម្មការមូលដ្ឋានបណ្ដោះអាសន្នធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ៖ ម្សៅក្រាមស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២០កញ្ចប់ (តូច១៨-មធ្យម០២), ទូរស័ព្ទដៃ ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ផ្នែកប្រឆាំងបទល្មើគ្រឿងញៀនស្រុកបានធ្វេីការកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្ដ ដេីម្បីចំណាត់ការនីតិវិធីបន្ដ