2025-02-07 15:02
77

របបខ្យល់មូសុងឦសាន ជាមួយសម្ពាធទាបបានគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៥៖
១. តំបន់វាលទំនាប៖
- សីតុណ្ហភាពមធ្យមអប្បបរមា ១៩ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣២ អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។
២. តំបន់ខ្ពង់រាប
- សីតុណ្ហភាពមធ្យមអប្បបរមា ១៨ អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣២ អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពមធ្យមអប្បបរមា ២០ អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣២ អង្សាសេ។ ខ្យល់បក់មកពីទិសឦសាននិងបូព៌ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
- រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ០,៥ ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនដូចខាងលើនេះហើយ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕