
ភ្នំពេញ- ព្រះសង្ឃចំនួន៣អង្គ ត្រូវបានក្រុមជនអន្ធពាលមួយក្រុមប្រើអំពើហិង្សា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៥. ស្ថិតនៅក្នុងបរិវេនវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមសង្ឃដិការពីព្រះសង្ឃរងគ្រោះខាងលើបានរៀបរាប់ឲ្យដឹងថា. នៅមុនពេលកើតហេតុ. ព្រះអង្គបានដុតភ្លើងនៅខាងក្រោមកុដ្ឋិ ហើយគង់ចាំភ្លើងរលត់សិនសឹមឡើងទៅលើកុដ្ឋិវិញ ព្រោះខ្លាចភ្លើងរាលឆេះកុដ្ឋិនិងផ្ទះរបស់ប្រជាពលរដ្ឋ. ខណៈកំពង់តែគង់នៅក្បែភ្នក់ភ្លើង. ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូឌុបគ្នាដោយមានស្ថានភាពស្រវឹងស្រឿងៗផងនោះក៏ស្រែកដេញលោកឲ្យចូលទៅសិង្ឃ តែព្រះសង្ឃតបវិញថា ព្រះអង្គមិនទាន់ទៅសិង្ឃទេនៅចាំមើលភ្លើងរលត់សិន. ស្រាប់តែក្រុមជនសង្ស័យខាងលើចុះពីលើម៉ូតូ ដើរសំដៅទៅជិតព្រះសង្ឃ ហើយបានទះកំភ្លៀងនិងទាត់ទៅលើព្រះអង្គ. ពេលនោះព្រះសង្ឃរងគ្រោះខាងលើបានស្រែកហៅព្រះសង្ឃ២អង្គដែលកំពុងតែសិង្ឃលក់នៅលើកុដ្ឋឲ្យចុះមកជួយ ខណៈដែលព្រះសង្ឃ២អង្គផ្សេងទៀតបានចុះមកពីលើកុដ្ឋស្រាប់តែបក្ខពួកជនសង្ស័យខាងលើស្ទុះទៅវាយនិងទះកំភ្លៀងព្រះសង្ឃ ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរវត្តនាំគ្នារត់ចេញមកមើលហើយបានរាយការណ៍ទៅកាន់កម្លាំងកងរាជអាវុធខណ្ឌដង្កោ ចុះមកអន្តរាគមន៍ភ្លាមៗ និងឃាត់បានជនសង្ស័យម្នាក់បញ្ជូនទៅធ្វើការសាកសួរនិងចាត់ការបន្តតាមនិតិវិធី.។ចំណែកបក្ខពួកចំនួន២នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល៕