
ភ្នំពេញ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៨និង៥០នាទីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតនៅតាមបណ្ដោយផ្លូវលេខ៥៩៨កែងផ្លូវលេខ៣១៧ ស្ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តបើកលឿនជ្រុលចង្កូតបុកម៉ូតូបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ត្រូវបានមិត្តភក្ដិដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកHONDABELTA ពណ៌សពាក់ស្លាកលេខភ្នំពេញ1HR-4964បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ បើកតាមបណ្ដោយផ្លូវ៣១៧ក្នុងទិសដៅកើតកើតទៅលិចលុះបើកមកដល់ចំណុចផ្លូវបំបែកជាបី ជនរងគ្រោះបានជាន់ហ្វ្រាំងបន្ថយល្បឿន ស្រាប់តែឃើញរថយន្ដម៉ាកFORD ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2CE-2326 បើកតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីកើតជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនបានបត់ឆ្វេងមកបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់ ។
ប្រភពពត៌មានបន្តទៀតថា ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានមិត្តភក្ដិដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ហើយមានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ផងដែរ។
បន្ទាប់ពីកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលដោយខាងភាគីខាងរថយន្តបានសងថ្លៃការខូចខាតនឹងថ្លៃព្យាបាលចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕