
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យកំណត់ចំនួនចៅក្រម នៃតុលាការកំពូលមិនឲ្យលើស ៣០ រូប រួមទាំងប្រធាន និងអនុប្រធានផងដែរ។
ព្រះរាជក្រឹត្យបានបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕