
នៅរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា «ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពី លោកស្រី សូ សាវឿន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ដែលជាស្វាមីរបស់លោកស្រី»។
ក្រសួងបានបញ្ជាក់ថា៖ «ឆ្លងតាមការសិក្សា ស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀង ចំនួន ៤២ បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយ លោក កែវ ឯម (ដូចមានភ្ជាប់ជូននូវបញ្ជីចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ)។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រគល់ជូនលោកស្រី សូ សាវឿន ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀង ចំនួន ៤២ (សែសិបពីរ)បទ តាមសំណើនាពេលខាងមុខ»។
ក្រសួងវប្បធម៌ បានប្រកាសថា៖ «រាល់ភាគីពាក់ព័ន្ធទាំងអស់ដែល មានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹង ដោយភ្ជាប់នូវភស្តុតាងរឹងមាំមកជាមួយ រួចផ្ញើមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋានលេខ ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមរយៈទូរសព្ទ ០២៣ ៧២៧ ៣៤៧ និង០៧៧ ៦០៩ ៦០៦ តាមរយៈសារអេឡិចត្រូនិច info@mcfa.gov.kh និង kangsamoeun@yahoo.com ដើម្បីក្រសួងពិនិត្យ និងដោះស្រាយករណីនៃការជំទាស់នេះ។»
ក្រសួងក៏បានបញ្ជាក់ផងដែរថា៖ «សម្រាប់រយៈពេលនៃការដាក់ពាក្យប្តឹងជំទាស់មានរយៈពេល០១(មួយ)ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»៕