
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ ក្រសួងបរិស្ថាន បានប្រកាសអំពីគុណភាពខ្យល់នៅកម្ពុជាគឺ “ល្អណាស់” ពុំមានអ្វីគួរឱ្យបារម្ភនោះទេ។
ក្រសួងបរិស្ថាន បានដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។
សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជាបានរងឥទ្ធិពលខ្យល់ពុលដោយមានខេត្តមួយចំនួនដល់កម្រិតប្រកាសអាសន្ន (ចំណុចក្រហម) ប៉ុន្តែមានឱ្យគ្រោះថ្នាក់ឡើយ។ គុណភាពខ្យល់នៅកម្ពុជាបានវិលត្រឡប់ជាល្អបន្តិចម្តងៗ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា សន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជាគឺ “ល្អណាស់”៕

