2025-01-23 15:25
165

ភ្នំពេញ ៖ អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានចូលរួមឧបត្ថម្ភមួយសព៦ពាន់ដុល្លារ និងអ្នករបួសម្នាក់៤លានរៀល បន្ទាប់ពីមានហេតុការណ៍ ប្រជាពលរដ្ឋប្រជ្រៀតគ្នា នៅមុខភូមិគ្រឹះអ្នកឧកញ៉ា ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់៤នាក់ និងរបួសមួយចំនួន ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗ ចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។ដែលហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។

ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ 

សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២ និង៣០នាទី ចំនួនអ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕

គួររំលឹកផងដែរថា យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋ ចំនួន៣នាក់បានខ្យល់គដួលស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈ៦នាក់ផ្សេងទៀតកំពុងសង្គ្រោះ នៅក្នុងហេតុការណ៍ ប្រមូល ផ្ដុំប្រជៀតគ្នា នៅមុខផ្ទះ អ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយក អាំងប៉ាវ។ ហេតុការណ៍ដ៏កម្រ ខាងលើ នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ដែលមានទីតាំងស្ថិត នៅតាម បណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។។

បន្ទាប់ពីកើតហេតុក៏មានវត្តមានថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ដែលក្នុងនោះក៏មានវត្តមានរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បី ជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ដើម្បីបំបែកនូវការជួបជុំនោះផងដែរ៕