
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ចាប់ពីម៉ោង២៖០០យប់ រហូតដល់ម៉ោង ៧៖០០ព្រឹក នឹងមាន បាតុភូតចុះអ័ព្ទកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមក្រសួងធនធានទឹក បាតុភូតចុះអ័ព្ទនេះនឹងមានការរំខានដល់ការធ្វើដំណើររបស់ ឮប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងពេល ធ្វើដំណើរចរាចរណ៍។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តតាមដានអាកាសធាតុ ហើយជម្រាបជូនបងប្អូនបន្តនៅពេលក្រោយទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន ក៏ដូចជាប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ អិម អេស ជេ មេត្តាជ្រាបជាព័ត៌មាន៕
