
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខា ភិបាល បានអញ្ជើញឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ជាវាគ្មិនកិត្តិយស ធ្វើបទឧទ្ទេស នាមក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តី សុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួម សរុបចំនួន ៤០២៧នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសំណេះសំណាល និងបាន រំលឹកពីប្រវត្តិ នៃការ បង្កើតផ្នែកឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែតដែលជាសមិទ្ធិផល មួយ កើតចេញនៃការប្រើប្រាស់ភាពជាអ្នកដឹកនាំ និងមានការចូលរួមចំណែកពី ឯកឧត្តមសាស្រ្តាចារ្យ ឆែម គាតរិទ្ធី ផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកជាសំណួរសម្រាប់ជូនវាគ្មិនកិត្តិយសបកស្រាយ ទៅលើ លក្ខណៈ សម្បតិ្តរបស់មេដឹកនាំ ដែលអាចនាំឱ្យសម្រេចបានគោលដៅនៅគ្រប់កាលៈទេសៈ។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី បានធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំ ដ៏មានប្រសិ ទ្ធិភាព» ដោយបានចែករំលែក បទពិសោធន៍នៃការដឹកនាំរបស់ឯកឧត្តម នៅតាម ស្ថាប័ន អន្តរជាតិជាង៤០ ឆ្នាំកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យបានគូសបញ្ជាក់ថា ដើម្បីដឹកនាំឱ្យ មាន ប្រសិទ្ធិភាពទី១ ត្រូវយកចិត្តទុកដាក់លើកង្វល់របស់អង្គភាព ឬកង្វល់របស់ បុគ្គលិកនិងត្រូវ លះបង់ ពេលវេលា ដើម្បីស្វែងរកដំណោះស្រាយកង្វល់ទាំងអស់ឱ្យគ្រប់ជ្រុងជ្រោយ។ទី២ អ្នកដឹកនាំ ត្រូវមាន ចំណេះដឹងទូលំទូលាយ និងមានភាពក្លាហាន ក្នុងការចេះយកចំណេះ ដឹង ទាំងនោះមកប្រើប្រាស់ សម្រាប់ដោះស្រាយកង្វល់ និងសម្រាប់ផលប្រយោជន៍រួម ។ទី៣ អ្នកដឹកនាំ ត្រូវទទួលខុសត្រូវលើការ ងារ របស់ខ្លួន និងធ្វើឱ្យកន្លែងធ្វើការងារមានភាពត្រជាក់ត្រជុំ និងទី៤អ្នកដឹកនាំ ត្រូវប្រើប្រាស់សំដី អោយស្របទៅនឹងសកម្មភាពរបស់ខ្លួន ។
ក្រោយពីបានធ្វើបទ បង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានឆ្លើយនូវសំនួររបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសិក្ខាកាមយ៉ាងផលផុស ព្រមទាំងបានផ្តល់សារគន្លឹះ ដល់អ្នកដឹកនាំ ទាំងអស់ឱ្យ ប្រកាន់យក ភាពមេត្តា និងករុណា និងមានសេចក្តីក្លាហាន ក្នុងការអនុវត្តន៍ការងារ ប្រកប ដោយគុណធម៌ ឆ្ពោះទៅ រកគោលដៅដែលបានកំណត់។
