2025-01-21 15:55
184

សៀមរាប÷   កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្ក ឡើងដោយក្មេងទំនើង០២នាក់ បានជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពដោយប្រើកាំបិតខ្វែវដេញ កាប់ទៅ លើជនរងគ្រោះ ០២នាក់ ព្រមទាំងកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាតយ៉ាងដំណំ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប បន្ទាប់ពី ធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ ។ 

បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញអាវុធហត្ថខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងដោយបានសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ ក្រុងសៀមរាប សមត្ថកិច្ចក៏បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អាត លីមិញ ភេទប្រុស អាយុ១៦ឆ្នាំ និងបានដកហូតវត្ថុតាង កាំបិតខ្វែវចំនួន០១ ដើម រួមនឹងសម្ភារៈមួយចំនួនទៀតផងដែរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេរួមនិងបក្សពួកម្នាក់ទៀត ពិតជាបាន ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះនិងម៉ូតូពិតប្រាកដមែន ។

បន្ទាប់ពីសាកសួររួចជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធ ហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាម នីតិវិធី ចំណែកបក្ខ ពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តសៀមរាប កំពុងស្រាវជ្រាវឃាត់ខ្លួន បន្ត៕