
បាត់ដំបង៖ ក្រោយស្ទឹងសង្កែ ក្រុងបាត់ដំបង មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋតែរស់នៅតាមដងស្ទឹងថា មានសត្វក្រពើក្នុងស្ទឹង៩ក្បាល អណ្ដែតទឹកបានកើតឡើង លោកអភិបាលខេត្តបាត់ដំបង បញ្ជាឲ្យស្រាវជ្រាវរកមុខអ្នកដែលយកសត្វក្រពើងាប់ចំនួន ៩ក្បាល មកបោះចោលក្នុងស្ទឹងសង្កែ បណ្ដាលឱ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំមានការភិតភ័យអាមានក្រពើនៅក្នុងស្ទឹងសង្កែ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថានៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះថា សត្វក្រពើចំនួន ០៩ក្បាល ដែលងាប់អណ្តែតនៅក្នុងស្ទឹងសង្កែ មិនមែនជាសត្វក្រពើនៅក្នុងស្ទឹងសង្កែនោះទេ គឺជាសត្វក្រពើដែលងាប់នៅក្នុងកសិដ្ឋានមួយហើយត្រូវបានជនខិលខូចដឹកយកមកទម្លាក់ចោលនៅក្នុងស្ទឹងសង្កែ។
ហើយលោកអភិបាលបានបញ្ជាឲ្យខាងអភិវាស្រុកសង្កែស្រាវជ្រាវតាមដានរកជនខិលខូចដើម្បីយកមកធ្វើកិច្ចសន្យាអប់រំ ឬពិន័យតាមកម្រិតណាមួយ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ៖ “ក្រពើចំនួន ០៩ក្បាលនេះ ត្រូវបានបងប្អូនយើងបានស្រង់យកទៅកប់អស់ហើយ គឺមិនមានបញ្ហាក្រពើងាប់នៅក្នុងស្ទឹងនោះទេ
ហើយក៏សូមបញ្ជាក់ផងដែរថាក្រពើដែល ងាប់នោះគឺសត្វក្រពើដែលនៅកសិដ្ឋានហើយមិនព្រមកប់យកមកបោះចោល” ខែមាត់ស្ទឹងទៅវិញមិនដល់ឱ្យប្រជាពលរដ្ឋតាមបង់ស្ទឹងមានការយល់ច្រឡំថាទឹកស្ទឹងសង្កែមានក្រពើ៕

