
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសាកសពនារីរងគ្រោះមានឈ្មោះ ជុន សេន ភេទស្រី អាយុ៣៩ឆ្នាំ. មុខរបរកម្មការនីរោងចក្រ. ស្នាក់នៅចំនុចកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ។ ប្រភពបន្ថែមថានារីរងគ្រោះបាត់មិន ឃើញទៅធ្វើការ តាំងពីថ្ងៃ សៅរ៍មកម្លេះ.លុះនៅរសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០២៥នេះស្រាប់តែ ប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលតែម្តង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថានារីរងគ្រោះត្រូវឃាតកវាយសម្លាប់រួចចាក់សោរជាប់ពីខាងក្រៅ ហើយគេចខ្លួនបាត់។ ក្រោយពិនិត្យរួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួន ជនសង្ស័យ ជាឃាតកដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕