2025-01-20 19:50
146

កណ្តាល៖ ពិតជាមិននឹកស្មានដល់ កំពុងបើកសុខៗ ដាច់កាឡេរបូតកង់រេចង្កូតធ្លាក់ផ្លូវដាច់រថយន្ត ជា២កប់ភក់បះកន្ទុយរថយន្តទ្រមេឃ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាល២នាក់ ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេ លាម៉ោងប្រមាណ១១និង៥០នាទី ថ្ងៃទី១៩ មករា ២០២៥ ស្ថិតនៅលើ មហាវិថីស៊ីជីងពីង ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុង តាខ្មៅ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថានៅក្នុងហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្តឈ្មោះ ប្រាក់ វ៉ារត្ន័ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក់ ខេត្ត តាកែវ រងរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់ទៀត រួមមាន ឈ្មោះ ហេង សីហា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងឈ្មោះ សៃ លិនដា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រងរបួស ស្រាលផងដែរ ។

តាមសាក្សីដែលបានឃើញហេតុការណ៍និងជាអ្នកជួយសង្គ្រោះជនរងគ្រោះបានឲ្យដឹងថា នៅមុន ពេលកើតហេតុ គាត់និងកម្មករ៥នាក់ បានឈប់រថយន្តស្ទូច របស់ខ្លួនអែបចិញ្ចើមផ្លូវដើម្បីហូបបាយ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ដឹកការ៉ូ ពេញ ពាក់ស្លាកលេខ កំពង់ធំ 3A.0773 បើកបរក្នុងទិសដៅពីលិចទៅកើត និងបានដាច់កាឡេនិងកង់មុខ ធ្វើឱ្យរថយន្តរេ ចង្កូតមកខាងស្តាំបុកបង្គោលសុវត្ថិភាពបាក់អស់ជាច្រើនដើម ក្រឡាប់ធ្លាក់ផ្លូវត្រង់ចំណុចលូប្រអប់ បណ្តាលឱ្យរថយន្តដាច់ជា២កំណត់ កប់ភក់បះកន្ទុយឡើងលើ សង្កត់អ្នកក្នុងកាប៊ីនទៀតផង ឃើញ ដូច្នេះ លោកក៏បានបើករថយន្តចេញទៅជួយ ដោយបានស្ទូចបង្ហើបក្បាលរថយន្ត ជួយអូសអ្នក របួសប្រុសស្រី២នាក់ បន្ទាប់មកក៏សហការជាមួយសមត្ថកិច្ចស្ទួចអូសទាញតៃកុង រថយន្តដែល គៀប ជាប់ក្នុងកាប៊ីនចេញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។ 

អ្នកបើកបរថយន្តស្ទួចដដែល បានបញ្ជាក់ថា ស្ទើរតែមិនគួឱ្យជឿនោះទេបើមិនបានឃើញ ហេតុការណ៍ ផ្ទាល់ រថយន្តដាច់ក្បាល ចេញពីតួ និងកក់ភក់ប៉ះកន្ទុយត្រង់ភ្លឹងឡើងលើ ហើយប្រសិន ជាពួកគាត់ មិនបានឃើញ និងជួយទាន់នោះទេ ម្លេះអ្នកទាំង៣ប្រាកដជាស្លាប់ជាក់ជាពុំខានឡើយ ព្រោះតែក្រោយ គ្រោះថ្នាក់ធ្លាក់ផ្លូវ ទឹកបានលិចត្រឹម ក ពួកគេទៅហើយ៕