2025-01-20 15:26
203

ភ្នំពេញ. -ប្រទះឃើញសាកសពយុវជនដែលជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យជម្ពូវ័នម្នាក់អណ្តែតក្នុងស្រះទឹក បង្កឲ្យមានការភ្ញាក់ផ្អើល. កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២០. ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងស្រះទឹកវត្តជម្ពូវ័ន. សង្កាត់ចោមចៅទី៣. ខណ្ឌពោធិសែនជ័យ. រាជធានីភ្នំពេញ។

សាកសពយុវជនខាងលើនេះមានឈ្មោះ ប៊ិន ជិនប៉ាវ អាយុ១៩ ឆ្នាំ. មុខរបរសិស្សថ្នាក់ទី១២ ស្នាក់នៅជាមួយអណាព្យាបាលនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ. រាជធានីភ្នំពេញ។

យោងតាមសម្តីស្ត្រីជាម្តាយរបស់យុវជនខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងឲ្យដឹងថា. កាលពីថ្ងៃសៅរ៍ទី១៨ខែមករា ឆ្នាំ២០២៥. កូនប្រុសរបស់គាត់បានចេញពីរៀនវិញ. ក៏បានឲ្យព្រះសង្ឃស្រោចទឹករំដោះគ្រោះ. ខណៈពេលព្រះសង្ឃបានស្រោចទឹករួចរាល់ហើយនោះ រូបគេក៏បានទុកម៉ូតូនិងទូរស័ព្ទ រួមនិងខោអាវនៅកុដ្ឋរបស់ព្រះសង្ឃ. ហើយបានទទូក្រមារ ដើរមកស្រះទឹក ដោយបាត់ដំណឹងសូន្យឈឹងមិនឃើញវិលត្រលប់ទៅផ្ទះសោះ. ហើយស្ត្រីជាម្តាយបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣. និងឲ្យខាងវិទ្យុABCជួយផ្សព្វផ្សាយស្វែងរកកូនប្រុសរបស់គាត់តែរកមិនឃើញនោះទេ ខណៈឃើញតែម៉ូតូនិងសម្ភារៈនៅកុដ្ឋិរបស់ព្រះសង្ឃ ដែលកូនគាត់បានទៅស្រោចទឹក. លុះនៅព្រឹកថ្ងៃទី២០. ខែមករា ឆ្នាំ២០២៥នេះក៏ប្រទះឃើញសាកសពកូនប្រុសរបស់គាត់អណ្តែតក្នុងទឹកស្រះ. ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ និងកម្លាំងជំនាញនគរបាលខណ្ឌពោធិសែនជូយ សហការជាមួយកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសាកសព. ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សាកសពយុវជនខាងលើពិតជាបានលង់ទឹកឈ្លក់ស្លាប់ពិតប្រាកដមែន។

ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕