2025-01-20 12:20
119

ត្បូងឃ្មុំៈ អំពើឃាតកម្មមួយបានកើតឡើង ខណៈប្តីទប់កំហឹងនឹងប្រពន្ធជេរប្រមាថមិនបាន ក៏ទាញកំបិត ប៉័ងតោកាប់ទៅលើប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៥ ស្ថិតក្នុងភូមិ សង្កែថ្មី ឃុំ/ស្រុកមេមត់ ខេត្តត្បូង ។ 

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍ត្រមូងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួន ណុប ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្ម ភាពយក កាំបិតបុ័ងតោកាប់ ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ ចន ស្រីម៉ាច ភេទស្រី អាយុ២៨ឆ្នាំ រស់នៅ ភូមិសង្កែរថ្មី ឃុំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។ សមត្ថកិច្ចបញ្ជាក់ថាចំពោះមូលហេតុដោយសារជនសង្ស័យខឹងនិងជនរងគ្រោះលែងលះគ្នាហើយនៅតែមករករឿងជេរប្រមាថ មកលើខ្លួនរួមទាំងម្តាយ ឃាត់មិនស្តាប់ទើបជនសង្ស័យធ្វើសកម្មភាពកាប់សម្លាប់  តែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន នៅ ចំណុចភូមិត្បូងវត្ត ឃុំមេមត់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បី ធ្វើការសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។