
ភ្នំពេញ៖ ក្រុមហ៊ុន អេមរុរ៉ាយ៍ ខេមបូឌា ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយនៅកម្ពុជា បានប្រកាសទទួលទិញស្រូវប្រភេទ OM 5451 ពីបងប្អូនប្រជាកសិករក្នុងបរិមាណ ១២,០០០តោន ក្នុងតម្លៃ ៨៨០៛ ក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមទីតាំងនីមួយៗ ដោយគិតចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៥។
ការប្រកាសទិញស្រូវ OM របស់ក្រុមហ៊ុននេះ ធ្វើឡើងបន្ទាប់ពីកើតមានវិបត្តិធ្លាក់ថ្លៃស្រូវ ប្រភេទ OM (ស្រូវប្រាំង) ដែលធ្វើឱ្យកសិករជួបបញ្ហាខាតបង់ដើម ក្នុងការផលិតព្រោះខ្វះទីផ្សារនាំចេញ មិនដូចពូជស្រូវក្រអូបរបស់ខ្មែរដែលមានលំនឹងទីផ្សារខ្ពស់។
ក្រុមហ៊ុបានប្រកាសប្រាប់បងប្អូនកសិករអាចទំនាក់ទៅកាន់ក្រុមហ៊ុន អេមរុរ៉ាយស៍ បានតាមរយ:លេខទូរសព្ទ 011626306| 081626306 | 023 99 09 900 ឬអាចទៅកាន់ក្រុមហ៊ុនផ្ទាល់ដែលមានចំនួន ០៣ ទីតាំង រួមមាន៖ ទីតាំងទី១៖ ភូមិពុទ្រា្ធ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ, ទីតាំងទី២៖ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបង្ល័ង ខេត្តកំពង់ធំ និងទីតាំងទី៣ ៖ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង៕
