2025-01-18 16:56
166

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់អ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូស ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី គួរបញ្ឍប់សកម្មភាពបញ្ជូនសារនយោបាយខ្មៅកខ្វក់បំបែកបំបាក់ជាតិ រូបភាពចាក់រុក ឆ្កឹះឆ្កៀល ញុះញង់ គ្មានបានហុចផលប្រយោជន៍ពិតប្រាកដជូនជាតិនោះទេ ជាពិសេសសូមបញ្ឍប់នយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»។

ការអំពាវនាវបស់ លោក ហេង សំណាង បន្ទាប់ពីលោកសង្កេតឃើញមេដឹកនាំបក្សប្រឆាំងរត់ចោលស្រុក ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្សី ម្តងហើយម្តងទៀតតែងតែបញ្ជូនសារនយោបាយខ្មៅកខ្វក់បំបែកបំបាក់ជាតិ រូបភាពចាក់រុក ឆ្កឹះឆ្កៀល ញុះញង់ គ្មានបានហុចផលប្រយោជន៍ដល់ជាតិនៅតាមបណ្តាញសង្គមរបស់ខ្លួនឱ្យពលរដ្ឋងើបបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

លោក ហេង សំណាង ដែលជាមេដឹកនាំយុវជនសង្គមស៊ីវិលសកម្មខាងនយោបាយវាយបក និងឆ្លើយតបភ្លាមៗទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបានបញ្ជាក់ថា៖ «ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធតែងតែជួបជុំគ្នាធ្វើការថ្កោលទោសចំពោះ ក្រុមទណ្ឌិតជ្រុលនិយម ដែលមានមេក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី  ដែលមានចរិតជាភេរវកម្មដែលយករូបមន្ត “ផ្ការីក” បំផុសបំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្កជាភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល»។

លោក ហេង សំណាង បានបញ្ជាក់ទៀតថា៖ «ជនក្បត់ជាតិ សម រង្ស៊ី បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជា តាមរយៈផ្តួលការដឹកនាំរបស់សម្តេចតេជោ បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែបំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃរបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ 

ជាពិសេសពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាពដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត»។

លើសពីនេះទៀត មេដឹកនាំយុវជនសង្គមស៊ីវិលរូបនេះសង្កត់ធ្ងន់ទៀតថា «ជនក្បត់ជាតិ សម រង្ស៊ី តែងតែបង្កើតរឿងមិនពិត ក្នុងន័យដើម្បីបន្តុះបង្អាប់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាគ្រប់រូបភាពតាមរយៈ «ស្វាស៊ីបាយ លាបមាត់ពពែ»។ 

ដូច្នេះ លោកអំពាវនាវដល់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទាំងអស់សូមកុំជឿ ឬចាញ់បោកជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួករបស់ខ្លួន ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយសក្តានុពលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បន្តរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសឱ្យមានការរីកចំរើនទៅមុខទៀត៕