
ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានឃាតករសម្លាប់ នៅក្នុងសណ្ឋាគារ យីហោ «ហូម ឈីក» បន្ទាប់ពីបានចូលស្នាក់នៅជាមួយបុរសបរទេសម្នាក់ រយៈពេល២ថ្ងៃ។
ភាពភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីម៉ោង ០៦ល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក»នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនៅ HOME CHIC HOTELនៅជាន់ទី២ បន្ទប់លេខ២១១ ដែលជាបន្ទប់កើតហេតុ ដើម្បីបើកការស៊ើបអង្កេតលើករណីនៃអំពើឃាតកម្មនេះ។
សពជនរងគ្រោះជនមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុប្រហែលជាង ២០ឆ្នាំ ជនជាតិខ្មែរ បានស្លាប់នៅក្រោមគ្រែក្នុងបន្ទប់នៃអូតែល «HOME CHIC»។
តាមការបំភ្លឺបានបញ្ជាក់ថា មុនកើតហេតុរយៈ ២ថ្ងៃ នារីរងគ្រោះមុនចូលមកស្នាក់នៅសណ្ឋាគារ ០២នាក់ បុរសជនជាតិបរទេសតែមិនទាន់ច្បាស់ថាអ្នកមករួមបន្ទប់ជាមួយគ្នាបរទេស ឬបុរសជនជាតិខ្មែរនោះទេ ខណៈពេលនេះ។

