2025-01-16 17:03
144

រាជធានីភ្នំពេញៈស្នងការដ្ឋាននគបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសលួច ប្លន់និងបង្កហិង្សា ដោយ ចេតនាចំនួន ២៩នាក់។ 

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាល ព្រហ្មទណ្ឌ បានអោយដឹងថា ដោយមានបទបញ្ជាពី ឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរង នគរ បាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានសហការជាមួយនគរបាលដ្ឋាននគរបាលខណ្ឌចំនួន៦រួមមានខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ,ខណ្ឌកំបូល,ខណ្ឌច្បារអំពៅ, ខណ្ឌសែនសុខ,និងខណ្ឌ ដូនពេញ បានធ្វើ ការស្រាវជ្រាវ រយៈពេល៣ថ្ងៃនេះ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន 10 ករណី សរុបចំនួន ២៩នាក់ នឹងដកហូតវត្ថុតាង មួយចំនួន ដែលក្នុងនោះអំពើលួចមានចំនួន ៨ ករណី ឃាត់បានចំនួន ៩ នាក់,លួចមានស្ថានទម្ងន់ទោស កាប់ យកស្លាកលេខម៉ូតូចំនួន ១ ករណី ឃាត់ខ្លួន បានចំនួន ៨ នាក់,ហិង្សាដោយចេតនា១ករណី ឃាត់ ខ្លួនបានចំនួន ៧នាក់ និងធ្វើឲ្យខូចខាត ចេតនា មួយករណីឃាត់ខ្លួនចំនួន ៥ នាក់។ 

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាបានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងនេះ សមត្ថកិច្ចបង្ក្រាបបានចំនួន៣ ក្រុមឃាត់ខ្លួនបានជនសង្ស័យចំនួន ២០ នាក់។ក្នុងនោះទី១ក្រុមវត្ត កម្សាន្ត(WKS)ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានចំនួន ៥នាក់បន្ទាប់ពីធ្វើសកម្មភាព កាលពីវេលាយប់ថ្ងៃទី ១៤ខែមករានៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ .ទី២ក្រុមធូបម៉ូស (TM), ក្រុម(GK)ត្រូវបានសមត្ថកិច្ច ខណ្ឌពោធិ៍ សែនជ័យឃាត់ខ្លួនបានចំនួន ៨ នាក់កាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាព កាលពីថ្ងៃទី៥ខែមករា។ ទី៣ក្រុមប្លុកតូច(MT)បានធ្វើ សកម្មភាព ២ករណី,ទី១.កាប់ម៉ូតូនិងកាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី៥ ធ្នូឆ្នាំ ២០២៤ ប្រព្រឹត្ត នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវណ័រប្រ៊ីត ភូមិស្លែង រលើង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ និងករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូច ខាតដោយចេតនាមានស្ថានទម្ងន់ ទោស ប្រព្រឹត្តនៅ ចំណុច មុខហាង កាហ្វេយីហោតែ៨១សាខាឬស្សី ផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ សែនជ័យ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ក្រុមនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន ៧ នាក់។ 

បើតាមលោកវីរៈសេនីយ៍ឯក សំវិច្ឆិកាអ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះសមត្ថកិច្ច ជំនាញបានសហការជាមួយនគរបាលនៅតាម អធិការដ្ឋានបង្ក្រាបបទល្មើសបានចំនួន៨៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៨៣ នាក់។នៅក្នុង នោះបទល្មើសឧក្រិដ្ឋចំនួន ៣ករណីឃាត់ខ្លួនបាន ចំនួន២០ នាក់និងបទល្មើសមជ្ឈឹមបង្ក្រាបបាន ចំនួន៨៥ ករណីឃាត់ខ្លួនចំនួន ៣៦៣ នាក់។ទាំងនេះគឺជាលទ្ធ ផលមួយដែលកើតចេញពីការ ខិតខំ ប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញយើង៕