2025-01-16 17:00
153

ភ្នំពេញ- យុវតីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌ ចំណែកយុវតីម្នាក់ទៀតរង របួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទី. រសៀលថ្ងៃទី១៦. ខែមករា ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨. ចំនុច រង្វង់មូលស្វាយអន្ទរ. ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពយុវតីរងគ្រោះខាងលើនេះមានឈ្មោះ ឡុុង. អ៊ូក  អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិព្រៃខ្លា២. ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភពបន្ថែមថា. មុនពេលកើតហេតុគេឃើញយុវតីរងគ្រោះទាំង២នាក់ខាងលើនេះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលខបន្ទាយមានជ័យ1Y-1510 ជិះឌុបគ្នាតាមបណ្តោយ ផ្លូវជាតិ លេខ៨ ក្នុងទិសដៅពីលិចទៅកើត ។លុះពេលទៅដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំ ប្រភេទ សណ្តោងមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ស. ពាក់ផ្លាកលេខត្បូងឃ្មុំ3A-1812 បើកបរ ដោយបុរសម្នាក់ក្នុង ទិសដៅស្របគ្នាបានជ្រុលទៅបុកពីក្រោយពេញទំហឹងហើយកិនយុវតីរងគ្រោះ បណ្តាលឲ្យស្លាប់និងរបួសតែម្តង ។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចបានអូសយករថយន្តនិងម៉ូតូរួមនិងអ្នកបើកបរបញ្ជួនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។