2025-01-16 16:58
118

រាជធានីភ្នំពេញ៖ សិក្ខាសាលាស្តីពី បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ជូនដល់គណៈគ្រប់គ្រង បុគ្គលិកអប់រំ នៃវិទ្យាស្ថានអប់រំកាយ និងកីឡា រៀបចំដោយអង្គការក្រៅរដ្ឋាភិបាល បេះដូងមាសត្រូវបានបិទនារសៀលថ្ងៃទី១៥ ខែមករា ឆ្នា២០២៥ ក្រោមអធិបតីភាពឯកឧត្តមព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក សុក ថា ប្រធាននាយកដ្ឋានបរិវិត្តកម្មឌីជីថល លោក Tezuka Koji ប្រធានគម្រោងអង្កការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំប្រទេសកម្ពុជា ព្រមទាំងអស់លោក លោកស្រីជាបុគ្គលិក នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ 

លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានគូសបញ្ជាក់ថា វគ្គសិក្ខាសាលានេះបានដើម្បីឆ្លើយតបទៅនឹងកំណែទម្រងរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។ 

ក្នុងឱកាសនេះដែរឯកព្រំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា ថ្លែងអំណរគុណ កោតសរសើរដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលបានគាំទ្រដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឱ្យក្លាយជាធនធានប្រកបដោយគុណភាព ស្របនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ជាពិសេសចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សឱ្យក្លាយជាសរសរទ្រូងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ៕