
ដើម្បីជំរុញការបង្កើតជម្រើសឱ្យប្រជាពលរដ្ឋដើរកម្សាន្តពីតំបន់ទេសចរណ៍ក្នុងខេត្តមួយទៅខេត្តមួយ ទៀងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបង្កើត មុំ សរសេរ ព័ត៌មានទាក់ទាញអ្នកទេសចរឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដើម្បីគាំទ្រ ដល់គោលនយោ បាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុង មូលដ្ឋានក្នុង តំបន់ទេសចរណ៍។
ក្នុងពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃ ទី១៥ខែមករាឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គលនៃក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងកោតសរសើរចំពោះអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមដែលបាន ផលិត មាតិកាផ្សព្វផ្សាយកន្លងមក និងបានផ្ដល់គំនិតក្នុងការផលិតខ្លឹមសារផ្សព្វផ្សាយបន្ថែមទៀត ផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា«នៅក្នុងក្របខណ្ឌអ្នកផ្សព្វផ្សាយ និង ឃោសនានេះ យើងត្រូវមើលវត្ថុអ្វី កុំឱ្យយកចិត្តយើងថា អាហ្នឹងឃើញអត់ផ្សព្វផ្សាយ អត់ទេ គឺទម្រង់ ប្រធានបទដដែល កន្លែងដដែល ទីតាំងដដែល ប៉ុន្តែយើងមើលមុំផ្សេងៗគ្នាវាបង្កើតឱ្យមាន ជម្រើស ច្រើន ទៅលើការផ្សព្វផ្សាយព័ត៌មានទាំងអស់នេះហើយអ្វីដែលសំខាន់ក្រសួងព័ត៌មាន និងក្រសួង ទេសចរណ៍នឹងចាប់ដៃគ្នាក្នុងការផ្សព្វផ្សាយរៀបចំជាកិច្ចប្រជុំ រៀបចំជាកម្មវិធីផ្សព្វផ្សាយ ដើម្បីជូន ព័ត៌មានដល់អ្នកពាក់ព័ន្ធអំពីរបកគំហើញថ្មីៗនៃទីតាំងទេសចរណ៍ ជំរុញលើការផ្សព្វផ្សាយ ជំរុញ លើសេវា និងការទាក់ទាញនូវអ្វីដែលភ្ញៀវចង់ដឹង»។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំង ១៧ លាន នាក់ មុននឹងរៀបចំផែនការទៅទស្សនានៅក្រៅប្រទេស អាចដាក់ផែនការទស្សនាក្នុងប្រទេសឱ្យ ស្គាល់ ប្រទេសខ្លួនឯងសិន យើងក៏សំបូរបែបទស្សនាកម្សាន្ត មានឆ្នេរសមុទ្រ មានតំបន់ខ្ពង់រាបមាន អាកាសធាតុត្រជាក់ និងមានបន្លែងដាំនៅទីនោះផ្ទាល់ជំរុញគាំទ្រគោលនយោបាយនាំចេញ នៅនឹង កន្លែងគឺមានន័យថា បងប្អូនជួយជីវភាពប្រជាពលរដ្ឋ ប្រជាកសិករដាំបន្លែបង្ការ ដាំដំណាំផ្សេងៗ តាមរយៈ ការធ្វើទេសចរណ៍កន្លែងហ្នឹង បង្កើនផលិតភាព បង្កើនជីវភាព អាហ្នឹងជាចំណុចធ្វើ ឱ្យ សេដ្ឋកិច្ចក្នុងប្រទេសរបស់យើងដើរច្រើន ហើយទាក់ទាញតាមរយៈគោលនយោបាយរបស់ ក្រសួង ទេសចរណ៍ ក៏ទាក់ទាញភ្ញៀវទេសចរក្រៅប្រទេសមកចាយវាយនៅក្នុងប្រទេសដែល មិនធ្វើឱ្យ លិច ធ្លាយនៅខាងក្រៅប្រទេស។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា«អ៊ីចឹងពេលយើងលើកទឹកចិត្ត ទេសចរ ក្នុងស្រុក គឺជាផ្នែកមួយជួយជំរុញបន្ថែមនូវការផលិតនូវផលិតផលនៅក្នុងស្រុក ហើយអាហ្នឹងហើយ គឺយើងទប់ការលិចធ្លាយចំណូលពីទេសចរទៅក្រៅប្រទេសតាមរយៈដែលយើងប្រើប្រាស់ដំណាំ និងលើកទឹកចិត្ត កាលណាដែលមានទីផ្សារប្រជាកសិករដាំ យើងនឹងផ្គត់ផ្គង់ប្រើប្រាស់បាន»៕