
ភ្នំពេញ៖ កីឡាករ-កីឡារិនី ប្រដាល់គុនខ្មែរ ចំនួន ១៥ រូប ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចដាក់ពិន័យ ជាការព្រមានជាលាយល័ក្ខអក្ស និងប្រកាសជាសាធារណ ពីបទឡើងប្រកួតញឹកញាប់ពេកដែលខុសទៅនឹងបទបញ្ជាផ្ទៃកក្នុងរបស់សហព័ន្ធ គឺមិនអនុញ្ញាតឲ្យកីឡាករ កីឡាការិនី ឡើងប្រកួតនោះទេ ប្រសិនបើសម្រាកមិនបាន២សប្តាហ៍ឡើយ។
ក្នុងសេចក្តីសម្រេចរបស់សហព័ន្ធគុនខ្មែរ បានបញ្ជាក់ថា៖ «ការពិន័យនេះ គឺជាការព្រមានជាលាយល័ក្ខអក្សរ និងប្រកាសជាសាធារណៈលើកទី១ ប៉ុន្តែប្រសិនបើមានលើកទី២ ទើបត្រូវពិន័យមិនអនុញ្ញាតឲ្យឡើងប្រកួតរយៈពេល៦សប្តាហ៍»។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សហព័ន្ធគុនខ្មែរបានចេញគោលការណ៍ថ្មី ដោយអនុញ្ញាតឲ្យកីឡាករ កីឡាការិនីម្នាក់ អាចឡើងប្រកួតបានទាល់តែសម្រាកបាន២សប្តាហ៍ឡើង ពោលគឺចាប់ពីការប្រកួតចុងក្រោយ ដោយសម្រាកឱ្យបាន២សប្តាហ៍ ទើបអាចឡើងប្រកួតទៀតបាន៕
