2025-09-04 15:37
69

ភ្នំពេញ៖ ក្រោយមានការប្រឌិតព័ត៌មានក្លែងក្លាយ បំភ្លៃ បំភ្លើស ខុសពីការពិត របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច រស់នៅក្រៅស្រុក អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកបដិសេធទាំងស្រុង ដែលបានចោទប្រកាន់លើរាជរដ្ឋាភិបាល ថាបាន «គំរាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ» ពាក់កណ្តាល។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេសចំពោះយោធិនពលី ពិការដើម្បីការពារជាតិ មាតុភូមិ។

កងយោធពលខេមរភូមិន្ទ បានបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំផ្លើសខុសពីការពិត របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក ដែលមានគោលបំណងបំបាក់ស្មារតីនិងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ និងប្រជាជនខ្មែរដែលរងគ្រោះការរំលោភបំពានទាំងកម្រោលមកលើបូរណទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជា កងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន។

អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ ធ្វើការថ្កោលទោសដាច់អហង្ការ និងស្នើសុំឱ្យអនុវត្តច្បាប់ដកសញ្ជាតិ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក៕