
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្តីពី ស្ថានភាពព្រំដែនថៃ-កម្ពុជា ដោយបានថ្លែងអំណរគុណចំពោះបំណងល្អ និងចំណាប់អារម្មណ៍របស់លោកប្រធានាធិបតីចំពោះសន្តិភាពក្នុងតំបន់ ជាពិសេសទាក់ទងនឹងជម្លោះថៃ-ខ្មែរ។
លោក Anutin បានសង្កត់ធ្ងន់ថា «ប្រទេសថៃនៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព ហើយរំពឹងថា កម្ពុជានឹងធ្វើសកម្មភាពដែលធានាបាននូវស្ថិរភាព»។
ដោយកត់សម្គាល់ថា ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានសម្តែងការគាំទ្រយ៉ាងម៉ឺតម៉ាត់ចំពោះការការពារអធិបតេយ្យភាពកម្ពុជា លោក Anutin បាននិយាយថា ឯករដ្ឋទូតចិន នៅប្រទេសថៃ ក៏បានបង្ហាញការគាំទ្រចំពោះប្រទេសថៃ ផងដែរ។ ការណ៍នេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍អន្តរជាតិ ក្នុងការទប់ស្កាត់ការកើនឡើងនៃភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងរបស់ លោក Anutin បានធ្វើឡើងបន្ទាប់ពី ឯកអគ្គរដ្ឋចិន លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា «ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសកម្ពុជា ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន»។
ជុំវិញរបាយការណ៍ដែលថា ថៃអាចនឹងលុបបំបាត់ការតាំងទីលំនៅរបស់ពលរដ្ឋខ្មែរ នៅភូមិបានណងចាន់ ខេត្តស្រះកែវ ប្រសិនបើកម្ពុជា មិនទាន់ជម្លៀសពលរដ្ឋខ្លួន ឱ្យបានមុនថ្ងៃទី១០ ខែតុលាទេនោះ លោក Anutin បានសង្កត់ធ្ងន់ថា «រាល់សកម្មភាពណាមួយត្រូវតែអនុវត្តតាមច្បាប់ ហើយមិនអាចធ្វើតាមអំពើចិត្តបានទេ»។
ការទូត និងការចរចា នៅតែជាឧបករណ៍ចម្បងដោយក្រសួងការបរទេសគ្រប់គ្រងកិច្ចចរចា ហើយយោធាត្រួតពិនិត្យលើបញ្ហាអធិបតេយ្យភាព។ ព័ត៌មានលម្អិតនៃប្រតិបត្តិការយោធានៅតែជាការសម្ងាត់។ ឆ្លើយតបនឹងរបាយការណ៍របស់ Khmer Times ដែលបង្ហាញពីថ្ងៃផុតកំណត់ និងការបង្ខិតបង្ខំឱ្យជម្លៀងពលខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលថៃចោទប្រកាន់ពលរដ្ឋកម្ពុជា ថាបានរស់នៅលើទឹកដីថៃ លោក Anutin បានបញ្ជាក់ថា «មិនមានថ្ងៃផុតកំណត់ណាមួយត្រូវបានកំណត់នោះទេ»។
[អំពីបច្ចុប្បន្នភាព] កងទ័ពភូមិភាគទី១ថៃ បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ នៅតាមព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ ដោយផ្តល់អាទិភាពដល់ភាពជោគជ័យនៃប្រតិបត្តិការ និងសុវត្ថិភាពសាធារណៈ។
កងទ័ពបានកត់សម្គាល់ថា ក្រុមការងារពិសេស Burapha និងអង្គភាពក្នុងតំបន់បាននិងកំពុងសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំសម្រាប់ឧប្បត្តិហេតុដែលអាចកើតមាន។ កងទ័ពបានបន្ថែមថា កម្លាំង Burapha Task Force និងឯកភាពក្នុងតំបន់ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមប្រតិបត្តិការប្រសិនបើមានហេតុការណ៍កើតឡើង។ ពួកគេបានបញ្ជាក់ថា នឹងអនុវត្តសកម្មភាពជាក់លាក់នៅពេលសមស្រប ដោយព្យាយាមកាត់បន្ថយហានិភ័យចំពោះប្រជាពលរដ្ឋ និងទាហានថៃ ជាពិសេសក្នុងស្ថានភាពដែលមានការចលនាធំៗពីភាគីប្រឆាំង។
កងទ័ពភូមិទី១ថៃ បានធានាដល់សាធារណជនអំពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តឥតឈប់ឈររបស់ខ្លួន ក្នុងការការពារប្រទេសតាមមធ្យោបាយស្របច្បាប់៕


