
នៅវេលាម៉ោង ១១:៥៦ នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ នាយកដ្ឋានឃ្លាំមើលគ្រោះរញ្ជួយដី នៃនាយកដ្ឋានឧតុនិយម បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ បានកើតឡើងនៅជម្រៅ ១០ គីឡូម៉ែត្រ ក្នុងប្រទេសមីយ៉ាន់ម៉ា។
តាមព័ត៌មានបឋមបានឲ្យដឹងថា គ្រោះមហន្តរាយរញ្ជួយដី បានវាយប្រហារមីយ៉ាន់សារជាថ្មី ដែលនៅចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានចម្ងាយប្រមាណ ៥៩៩គីឡូម៉ែត្រ ភាគពាយព្យនៃស្រុក Mae Hong Son ប្រទេសថៃ៕