2025-08-19 14:58
41

ថៃ៖ លោក Kriangkrai Thienukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញពីសន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មសម្រាប់ ខែកក្កដា ឆ្នាំ2025 ឈរនៅត្រឹមតែ 86.6 ប៉ុណ្ណោះដោយក្នុងខែមិថុនា ឆ្នាំ 2025 ឧស្សាហកម្មថៃមានចំនួន 87.7 ។ 

ការធ្លាក់ចុះនេះបណ្ដាលមកពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចថៃ និងពាណិជ្ជកម្មតាមព្រំដែន។ 

ក្នុងខែមិថុនា ឆ្នាំ 2025 តម្លៃពាណិជ្ជកម្មរបស់ថៃសរុបមានចំនួន 10,907.53 លានបាត ធ្លាក់ចុះចំនួន 32.29% ជាងខែមុន និងធ្លាក់ចុះ 23.3% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕