
KYIV, ថ្ងៃទី១៩ ខែសីហា (Reuters)៖ ការវាយប្រហាររបស់រុស្ស៊ីពេញមួយយប់ដែលបានអង្រួនទីក្រុង Kremenchuk ភាគកណ្តាលអ៊ុយក្រែន បានធ្វើឱ្យមនុស្សរាប់រយនាក់នៅក្នុងតំបន់ Poltava លើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនចង់បានសន្តិភាពទេ នេះបើតាមការបញ្ជាក់ពីមន្ត្រីអ៊ុយក្រែនក្នុងតំបន់។
ស្របទៅនឹងការវាយប្រហាររបស់កងទ័ពរុស្ស៊ីលើអ៊ុយក្រែន កាលពីថ្ងៃទី១៨ សីហា ម្សិលមិញនេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលមួយនៅឯសេតវិមាន ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់ លោក Volodymyr Zelenskiy ថា សហរដ្ឋអាមេរិកនឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។
បន្ទាប់ពីជំនួបនោះ លោក Trump បានទូរស័ព្ទទៅមេដឹកនាំរុស្ស៊ី និងចាប់ផ្តើមរៀបចំជំនួបរវាងលោក Putin និង Zelenskiy។
លោក Vitalii Maletskyi អភិបាលក្រុង ក្នុងតំបន់ Poltava បាននិយាយក្នុងកម្មវិធីផ្ញើសារ Telegram ថា "ក្នុងពេលជាមួយគ្នានៅពេលដែល ពូទីន កំពុងធានាជាមួយ Trump តាមទូរស័ព្ទថាគាត់ស្វែងរកសន្តិភាព ហើយនៅពេលដែលប្រធានាធិបតី Volodymyr Zelenskiy កំពុងពិភាក្សានៅសេតវិមានជាមួយមេដឹកនាំអឺរ៉ុបអំពីសន្តិភាពដ៏ត្រឹមត្រូវមួយ កងទ័ពរបស់ពូទីនបានចាប់ផ្តើមការវាយប្រហារដ៏ធំមួយទៀតលើ Kremenchuk។"
ជាថ្មីម្តងទៀត ពិភពលោកបានមើលឃើញថា លោក ពូទីន មិនចង់បានសន្តិភាពទេ គាត់ចង់បំផ្លាញអ៊ុយក្រែន។
លើសពីនេះ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា តំបន់កណ្តាលអ៊ុយក្រែនកំពុងស្ថិតក្រោមការគំរាមកំហែងនៃការវាយប្រហាររបស់រុស្ស៊ី។
អភិបាលក្រុង Poltava លោក Volodymyr Kohut បាននិយាយថា ការវាយប្រហារបានបំផ្លាញអគាររដ្ឋបាលនៃប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងស្រុក ជាសំណាងល្អដែលមិនមានអ្នករងរបួស។ លោកបានបន្តថា នៅក្នុងស្រុកលូនី មានលំនៅឋានជិត ១.៥០០ និងអតិថិជនពាណិជ្ជកម្ម ១១៩ ត្រូវបានទុកចោលដោយគ្មានអគ្គិសនីប្រើប្រាស់៕
