2025-08-19 13:45
21

KYIV, ថ្ងៃទី ១៩ ខែសីហា (Reuters)៖ កងកម្លាំងអាកាសរបស់អ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ២៧០គ្រឿង និងមីស៊ីលចំនួន ១០ ពេញមួយយប់ ដែលនេះរាប់ថាជាការវាយប្រហារដ៏ធំបំផុតមួយក្នុងខែសីហានេះ។

កងទ័ពអាកាសអ៊ុយក្រែន បញ្ជាក់ថា ពួកគេបានទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២៣០ គ្រឿង និងមីស៊ីលចំនួន ៦ របស់រុស្ស៊ី។ ពួកគេក៏បានកត់ត្រា ចំពោះការវាយប្រហារ ១៦ ទីតាំង ដោយប្រើមីស៊ីលចំនួន ៤  និងយន្តហោះគ្មានមនុស្សបើក ៤០ គ្រឿងផងដែរ៕