
តាមការចេញផ្សាយពីសារព័ត៌មាន The diplomat បានឲ្យដឹងថា ទីក្រុងបាងកកបានចាប់ទាហានកម្ពុជា ១៨នាក់ និងបានចាប់ផ្តើមធ្វើរបងទៅដល់ផ្ទះប្រជាពលរដ្ឋខ្មែរ ដោយមានដាក់រាយលួសបន្លាជាងពីរសប្តាហ៍មកហើយ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥។
តាមសារព័ត៌មានដដែលបានសរសេររៀបរាប់ថា មានភស្តុតាងបានលេចចេញនៅខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជាគឺគួរឲ្យចាប់អារម្មណ៍។ ដោយថៃបានដាក់រាយលួសបន្លារនាំង រួមទាំងសំបកកង់រថយន្តត្រូវបានប្រើប្រាស់សម្រាប់ធ្វើរបងបិទតំបន់ជម្លោះ និងផ្ទះដែលប្រជាជនកម្ពុជាធម្មតារស់នៅថែមទៀតផង។
លើសពីនេះ ទាហានថៃបានបញ្ឈប់ការទន្ទ្រានមួយជំហានម្តងៗ លើកម្ពុជា ហើយដកខ្លួនចេញ នៅពេលដែលក្រុមអ្នកសង្កេតការណ៍យោធាបរទេសបានចាប់ផ្តើមមកដល់ ដើម្បីត្រួតពិនិត្យការខូចខាតដែលរងផលប៉ះពាល់ពីការផ្ទុះអាវុធរវាងកម្ពុជា-ថៃ។
សារព័ត៌មាន The diplomat បានសរសេរបញ្ជាក់បន្ថែមថា ការឈ្លានពានលើកម្ពុជា បណ្ដាលមកពីមហិច្ឆតាយោធារបស់ឧត្តមសេនីយ៍ឯក Boonsin Padklang មេទ័ពភូមិភាគទី២ថៃ ដែលបានប្តេជ្ញាដណ្តើមយកប្រាសាទតាក្របី ក្នុងចំណោមតំបន់ទាំងបីនៃជម្លោះបច្ចុប្បន្ន។
មហិច្ឆតាដ៏ខ្លាំងនេះនឹងរុញច្រាន លោក Boonsin នាំប្រទេសថៃទៅរកភាពអាម៉ាស់នៅលើឆាកអន្តរជាតិ ដោយសារតែសម្ដីរបស់គាត់ រួមទាំងសកម្មភាពឯកតោភាគី ក្នុងការបិទប្រាសាទតាមាន់ធំ បានបង្ហាញពីការរំលោភលើកម្ពុជាយ៉ាងច្បាស់៕
