
ថៃ៖ នាយកដ្ឋានឧតុនិយមថៃ បានប្រកាសអាសន្នថា ចាប់ពីថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥ ខេត្តចំនួន ៣២របស់ខ្លួននឹងត្រូវរងការវាយប្រហារធ្ងន់ធ្ងរ ដោយព្យុះមូសុងដ៏ខ្លាំងខ្លាងបំផុត។
នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ នាយកដ្ឋានឧតុនិយមថៃ បានប្រកាសប្រាប់ប្រជាពរដ្ឋរបស់ខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារឥទ្ធិពលនៃព្យុះនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ជំនន់រហ័ស បំណាក់ដីភក់ខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះផងដែរ។
តាមនាយករដ្ឋានឧត្តនិយមថៃ បានបញ្ជាក់ថា ក្នុងចំណោមខេត្តទាំង៣២ ខេត្តដែលអាចរងគ្រោះធ្ងន់ធ្ងរជាងគេមានដូចជា៖ ខេត្ត Mae Hong Son, Bueng Kan, Sakon Nakhon, Nakhon Phanom, Mukdahan, Chanthaburi និង Trat ជាដើម៕