
យោងតាមការចេញផ្សាយរបស់ Khaosod នាថ្ងៃទី១៨ សីហា ២០២៥ នេះ
ជំនួយការអ្នកនាំពាក្យកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក Kannat Pornipattakul បានបង្ហើបនៅថ្ងៃទី១៧ ខែសីហា ថា ដោយសារការព្រួយបារម្ភអំពីសុខភាពរបស់ទាហានថៃ បម្រើការនៅតំបន់ប្រយុទ្ធ ជាពិសេសនៅតំបន់កងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក Phana Klaewplodthuk អគ្គមេបញ្ជាការកងទ័ព បានចាត់ឱ្យនាយកដ្ឋានពេទ្យកងទ័ព និងមន្ទីរពេទ្យយោធាភូមិភាគ ដាក់ពង្រាយក្រុមអន្តរាគមន៍វិបត្តិនៅជួរមុខ។
ក្រុមវាយតម្លៃ និងព្យាបាលវិបត្តិសុខភាពផ្លូវចិត្តយោធា (M-MCATT) បាននិងកំពុងធ្វើការត្រួតពិនិត្យសុខភាពរាងកាយ និងការវាយតម្លៃផ្លូវចិត្តរបស់ទាហានថៃ ដើម្បីផ្តល់ការថែទាំ កាត់បន្ថយការថប់បារម្ភ និងវាយតម្លៃរោគសញ្ញា ឬកត្តាហានិភ័យដែលអាចប៉ះពាល់ដល់កងទ័ព ដោយអនុញ្ញាតឱ្យមានអន្តរាគមន៍ និងការព្យាបាលទាន់ពេលវេលា។
ការដាក់ពង្រាយគ្រូពេទ្យផ្នែកផ្លូវចិត្តនេះកើតឡើង បន្ទាប់ពីមានទាហានម្នាក់បានរត់ចេញពីបន្ទាយ ហើយបើកការបាញ់ប្រហារមកលើជនស៊ីវិលបណ្ដាលឲ្យមនុស្ស២នាក់របួស។ សូមបញ្ជាក់ការដាក់ពេទ្យផ្នែកផ្លូវចិត្តនេះ ដើម្បីស្វែងរកការដោះស្រាយចំនួនផ្លូវចិត្តរបស់ទាហានថៃ ក្រោយប្រតិបត្តិការប្រយុទ្ធគ្នាជាមួយ ទាហានកម្ពុជា ព្រោះទាហានថៃ នៅព្រំដែនកម្ពុជា ថៃ មានភាពតានតឹង។
ប៉ុន្តែក្នុងករណីដ៏ដែលរស៊ើបនេះ លោកPita គណបក្សប្រឆាំង បានបកអាក្រាតនិងទម្លាយថា៖ ទាហានថៃនៅប្រាសាទតាក្របី មិនគោរពបទបញ្ជា ត្រូវមេបញ្ជាការភូមិភាគ២ថៃ ចោទថាមានបញ្ហាផ្លូវចិត្ត ហើយបាញ់សម្លាប់ដើម្បីបិទបាំងព័ត៌មាន។

_1755483913.jpg)
_1755483920.jpg)
_1755483948.jpg)