
ខណៈដែលពេលវេលាកាន់តែខិតជិតមកដល់សម្រាប់កិច្ចប្រជុំកំពូល ស្តីពីសង្រ្គាមអ៊ុយក្រែន ក្នុងជំនួបកិច្ចចចារណ៍រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ ។
កាលពីរសៀលថ្ងៃទី១៤ សីហាម្សិលមិញនេះ លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅសេតវិមាន អំពីជំនួបរបស់លោកជាមួយលោក ពូទីន លោក Trump បាននិយាយសង្កត់ធ្ងន់លើ ពូទីន ថាកុំរញ៉េរញ៉ៃជាមួយលោកឲ្យសោះ " ក្នុងកិច្ចចរចាសង្រ្គាមអ៊ុយក្រែន ដែលធ្វើឡើងនៅអាឡាស្កា នាថ្ងៃសុក្រសប្ដាហ៍នេះ។
លោក Trump បាននិយាយថា លោកនិងដឹងអំពើសភាពការណ៍ ត្រឹមរយៈពេលប៉ុន្មាននាទីដំបូងក្នុងជំនួបនេះ ថាតើ" កិច្ចប្រជុំនេះទទួលបានលទ្ធផលល្អឬអត់ " លោកបន្ថែមថាបើមិនដូច្នេះទេក្នុងជំនួបនេះនិង"បញ្ចប់យ៉ាងឆាប់រហ័ស" ។ គោលដៅរបស់លោកត្រាំ នៃការរៀបចំតុក្នុងកិច្ចពិភាក្សានេះ គឺដើម្បីរៀបចំសម្រាប់កិច្ចប្រជុំដាច់ដោយឡែកមួយផ្សេងទៀត ជាមួយមេដឹកនាំរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ។
ការថ្លែងទៅកាន់ Fox News ប៉ុន្មានថ្ងៃមុននោះ លោក Trump ថា ប្រសិនបើវាជា "កិច្ចប្រជុំល្អ" លោកនឹងហៅ Zelensky ដើម្បីរៀបចំកិច្ចពិភាក្សាមួយផ្សេងទៀត ប៉ុន្តែលោកបានរំលេចថាមានឱកាសត្រឹមតែ25%ប៉ុណ្ណោះក្នុងកិច្ចប្រជុំនេះ មិនមែនជាកិច្ចប្រជុំជោគជ័យនោះទេ។ ហើយប្រធានាធិបតីអាមេរិក បាននិយាយថាដើម្បីបញ្ចាប់សង្រ្គាមលើព្រំដែន រវាងរុស្ស៊ី និងអ៊ុយក្រែន លុះត្រាតែមានការផ្តល់ឲ្យខ្លះ ដើម្បីដោះស្រាយបញ្ហាសង្រ្គាមនេះបានដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC NEWS ។


