
ញូវដែលី (រ៉យទ័រ) ៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានជំរុញប្រជាជនខ្លួនឱ្យឆ្ពោះទៅរកការពឹងផ្អែកលើខ្លួនឯងបន្ថែមទៀត ដោយត្រូវផលិតអ្វីៗគ្រប់យ៉ាងចាប់ពីជី រហូតដល់ម៉ាស៊ីនយន្តហោះ និងអាគុយ EV ។ នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះ បានប្តេជ្ញាថា នឹងការពារកសិករខ្លួននៅពេលប្រឈមមុខនឹងជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា អាមេរិកបានគម្រាមនឹងដាក់ពន្ធបន្ថែមទៀតលើឥណ្ឌា បន្ទាប់ពីប្រទសនេះនៅតែចចេសទិញប្រេងពីរុស្ស៊ី បើទោះបីជា ប្រធានាធិបតីអាមេរិក ធ្លាប់បានគម្រាមឥណ្ឌាពីមុនរួចមកហើយយ៉ាងណាក៏ដោយ៕

