
ថៃ៖ ឧត្តមសេនីយឯក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ បានសម្តែងការសោកស្ដាយ ចំពោះឧប្បត្តិហេតុដែលទាហានម្នាក់បានបាញ់សម្លាប់ជនស៊ីវិល២នាក់នៅស្រុក Kab Choeng ខេត្ត Surin។
បច្ចុប្បន្ន ជនដៃដល់កំពុងត្រូវបានគេបញ្ចុះបញ្ចូលឱ្យប្រគល់ខ្លួន ដោយគេនៅមិនទាន់ដឹងទេថា មូលហេតុអ្វីប៉ះពាល់ដល់ជនបង្កដែលបណ្ដាលឲ្យរូបគេប្រព្រឹត្តសកកម្មភាពដូចខាងលើ។
មេទ័ពទី២ ថៃ និយាយថា "នៅក្នុងលក្ខខណ្ឌសង្រ្គាម មានកត្តាស្ត្រេសនៅលើសមរភូមិ។ ដូច្នេះកងទ័ពចាំបាច់ត្រូវតាមដានសុខភាពផ្លូវចិត្តរបស់បុគ្គលិកជួរមុខ។"
គួរបញ្ជាក់ថា ក្រោយកើតហេតុ មេបញ្ជាការយោធភូមិភាគទី២ បានបញ្ជាឲ្យបញ្ជូនក្រុមគ្រូពេទ្យទៅមើលថែទាំពលទាហាន ជាពិសេសអ្នកនៅក្នុងតំបន់ប្រយុទ្ធ ដើម្បីវាយតម្លៃថាទាហានណាអាចប្រឈមនឹងហានិភ័យ។
ឧត្តមសេនីយឯក ខាងលើបន្ថែមថា “ពិតណាស់ ឧប្បត្តិហេតុប្រយុទ្ធ និងហឹង្សាមានផលប៉ះពាល់ផ្លូវចិត្ត នេះជាអ្វីដែលយើងកំពុងតាមដានរួចហើយ៕"