
ម៉ាឡេស៊ី៖ ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីបានស្នើឱ្យនាយករដ្ឋមន្ត្រី Datuk Seri Anwar Ibrahim ផ្ញើលិខិតមួយច្បាប់ទៅមេដឹកនាំប្រទេសថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យកងកម្លាំងម៉ាឡេស៊ីចូលទៅក្នុងតំបន់ជម្លោះ ជាមួយក្រុមត្រួតពិនិត្យអាស៊ាន ASEAN Observer Team (AOT) ខណៈសហរដ្ឋអាមេរិកក៏គាំទ្រដែរ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Bernama នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ លោកបានមានប្រសាសន៍ថា «ក្រុមត្រួតពិនិត្យអាស៊ាន (ASEAN Observer Team) ត្រូវបានបង្កើតឡើងដោយតំណាងមកពីប្រទេសអាស៊ាន ហើយនឹងនៅលើមូលដ្ឋានតាមព្រំដែនជាបន្តបន្ទាប់ដើម្បីធានា និងត្រួតពិនិត្យថាមិនមានការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់»។
សម្រាប់លោក Nizam Jaffar កិច្ចការនេះពិបាកណាស់ ព្រោះព្រំដែនប្រហែល ៨៤០ គីឡូម៉ែត្រ ត្រូវសង្កេត ហើយសម្រាប់កិច្ចការនេះ យើងកំពុងត្រូវបានជួយជ្រោមជ្រែងដោយសហរដ្ឋអាម៉េរិក៕


