2025-08-11 15:16
94

ថៃ៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាម ជុំវិញការចោទប្រកាន់ថា មានវត្តមានកងទ័ពកម្ពុជានៅជិត Chong An Ma ក្នុងខេត្ត Ubon Ratchathani មេបញ្ជាការរងកងទ័ពទី២ ថៃ បានចេញមកបញ្ជាក់ថា មិនមែនជាការពិតទេ។

តាមការចេញផ្សាយពីកាសែតថៃ The Nation ក្រោយមានពាក្យចចាមអារ៉ាមតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា តំបន់ត្រួតពិនិត្យព្រំដែននៅជិត Chong An Ma ក្នុងខេត្ត Ubon Ratchathani ត្រូវបានកងទ័ពកម្ពុជាចល័តទៅកាន់តំបន់នោះ លោក Weerayuth បានចុះទៅលេង Chong An Ma នៅស្រុក Nam Yuen ដើម្បីវាយតម្លៃស្ថានភាពដោយខ្លួនឯងក្នុងការឆ្លើតបទៅនឹងពាក្យចចាមអារ៉ាមនេះ។ 

តាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់តំបន់កងទ័ពទីពីរ លោក Weerayuth បាននិយាយថា ស្ថានភាពព្រំដែនក្បែរ Chong An Ma មានសភាពស្ងប់ស្ងាត់ មិនមានសកម្មភាពមិនប្រក្រតីណាមួយត្រូវបានគេសង្កេតឃើញនោះទេ។ 

លោក បន្ថែមថា ចំពោះប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអះអាងថា ចំនួនទាហានកម្ពុជាច្រើនមិនធម្មតានៅជិត Chong An Ma គឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ៕