2025-08-11 11:11
70

ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃចន្ទ នេះថា ប្រទេសអូស្ត្រាលី នឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ ក្នុងខែកញ្ញាខាងមុខ។ លោក នាយករដ្ឋមន្ត្រី បានប្រកាសបែបនេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងគោលបំណងដើម្បីបន្ថែមសន្ទុះសម្រាប់ដំណោះស្រាយរវាងរដ្ឋពីរ។

តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី១១ សីហា នេះ លោក Albanese ដែលបានធ្វើការប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបាននិយាយថា ការទទួលស្គាល់នេះ នឹងត្រូវបានកំណត់ទុកជាមុន លើការសន្យាដែលអូស្ត្រាលីបានទទួលពីអាជ្ញាធរប៉ាឡេស្ទីន។ 

ក្នុងនោះ លោក បន្ថែមថា ក្រុម Hamas នឹងមិនមានការពាក់ព័ន្ធក្នុងរដ្ឋណាមួយនាពេលអនាគតឡើយ។

លោក Albanese បន្តថា "ដំណោះស្រាយរដ្ឋពីរគឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់មនុស្សជាតិក្នុងការបំបែកវដ្តនៃអំពើហិង្សានៅមជ្ឈិមបូព៌ា និងដើម្បីបញ្ចប់ជម្លោះ ការរងទុក្ខវេទនា និងការអត់ឃ្លាននៅក្នុង Gaza៕"