
ថៃ៖ មន្ទីររដ្ឋបាលខេត្តថៃ បានបើកប្រតិបត្តិការ «ZERO DRUG» ដើម្បីឆ្មក់ចូលហាងស្រាដ៏ពេញនិយមមួយនៅ Soi Rangsit-Nakhon Nayok ២១ ក្នុងស្រុក Thanyaburi ខេត្ត Pathum Thani ប្រទេសថៃ ដែលមានគេរាយការណ៍ថា បានអនុញ្ញាតឲ្យមនុស្សអាយុក្រោម ២០ ឆ្នាំចូលកំសាន្តទីនោះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod English នៅថ្ងៃទី៨ សីហា ឆ្នាំ២០២៥។
ការចុះពិនិត្យជាបឋមបានរកឃើញថា យ៉ាងហោចណាស់ជនជាតិថៃជាង ៥០នាក់ មានផ្ទុកសារជាតិញៀន តាមរយៈការធ្វើតេស្តទឹកនោម។ ក្នុងនោះ ថ្នាំញៀនមួយចំនួនធំក៏ត្រូវបានរកឃើញ រួមទាំងបារីអេឡិចត្រូនិចផងដែរ ហើយហាងស្រាខាងលើ ត្រូវបានគេរកឃើញថា បានអនុញ្ញាតឱ្យមនុស្សអាយុក្រោម ២០ ឆ្នាំ ប្រើប្រាស់សេវាកម្មខុសច្បាប់ថែមទៀតផង៕
