
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានឱ្យដឹងថា លោក Myint Swe បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា នេះ ដោយសាររោគាពាធ ក្នុងវ័យ ៧៤ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី៧ សីហា ឆ្នាំ២០២៥ នេះ។
គួរឲ្យដឹងថា លោក Myint Swe បានក្លាយជាប្រធានាធិបតីស្ដីទីមីយ៉ាន់ម៉ា អំឡុងរដ្ឋប្រហារឆ្នាំ២០២១ បន្ទាប់ពីទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែង។
បន្ទាប់ពីរដ្ឋប្រហារ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ដោយរបបយោធាបានទាយប្រជាជនមីយ៉ាន់ម៉ាទាំងមូលធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលយ៉ាងឃោរឃៅ។
លើសពីនេះ លោក Myint Swe ធ្លាប់កាន់តំណែងជាអនុប្រធានាធិបតី នៅក្រោមរដ្ឋាភិបាលពាក់កណ្ដាលស៊ីវិល មុននឹងត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទី។
របបសឹកបានពឹងផ្អែកលើរូបលោកដើម្បីចេញ ក្រឹតនានា និងផ្ដល់ភាពស្របច្បាប់ដល់របបរបស់ខ្លួន។ លោកបានសម្រាកព្យាបាលជំងឺ កាលពីខែកក្កដា ឆ្នាំ២០២៤ ជាមួយការផ្ទេរភារកិច្ចទៅឱ្យមេដឹកនាំរបបសឹកលោក Min Aung Hlaing៕
