2025-08-07 13:28
54

ថៃ៖ ការសែតថៃ The Reporters ចេញផ្សាយនាថ្ងៃទី០៧ សីហា នេះថា នាយករដ្ឋមន្រ្តីស្ដីទីថៃ លោក Phumtham បញ្ជាឱ្យបណ្តេញអភិបាលខេត្ត Ubon Ratchathani ភ្លាមៗ មិនចាំបាច់រងចាំនោះឡើយ ការចេញបញ្ជារដកតួនាទីនេះ ធ្វើឡើងមុនពេលកិច្ចប្រជុំគោលនយោបាយរបស់ក្រសួងមហាផ្ទៃ  ដោយមូលហេតុបញ្ហាថវិកាដែលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។

លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ បានចេញបទបញ្ជានេះ ធ្វើឡើងនៅថ្ងៃទី៧ សីហា ២០២៥ ក្រោយមានការបែកធ្លាយរឿងមិនប្រក្រតីដែលត្រូវបានលាតត្រដាង នៅមុនកិច្ចប្រជុំគោលនយោបាយសំខាន់មួយរបស់ក្រសួងមហាផ្ទៃថៃ ដោយដកតួនាទីលោក Major Adisak Noisuwan ពីអភិបាលខេត្ត Ubon Ratchathani ទៅធ្វើជាជំនួយការនៅក្រសួងមហាផ្ទៃថៃវិញ ។ 

ការដកតួនាទីនេះ បានធ្វើឡើងបន្ទាប់ពីការចំណាយថវិកាដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ 

មានតែ 55,000 បាតនៃការបែងចែក 100 លានបាតរបស់រដ្ឋាភិបាលត្រូវបានបញ្ចេញ។

ទាក់ទងនឹងការដកតួនាទីនេះជាបណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍ នេះ លោក Phumtham បាននិយាយថា លោកនឹងពិភាក្សាលម្អិតនៅពេលក្រោយនាព្រឹកនេះ។

ជាមួយគ្នា អភិបាលខេត្ត Ubon Ratchathani បានបញ្ជាក់ថា លោកក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយ និងបដិសេធមិននិយាយទៅកាន់អ្នកសារព័ត៌មាន៕