
ថៃ៖ ភ្លៀងបន្តធ្លាក់ខ្លាំង បណ្ដាលឲ្យកើតមានគ្រោះទឹកជំនន់ និងបាក់ដី បង្កឲ្យកកស្ទះចរាចរណ៍ រួមទាំងរថយន្តមួយគ្រឿងទៀត បានធ្លាក់ចូលទៅក្នុងផ្នែកនៃផ្លូវដែលបាក់នោះ ស្ថិតនៅលើផ្លូវទៅវត្ត Pa Tham Wua ក្នុងភូមិ Ban Mae Suya ភូមិ ៦ ឃុំ Huay Pha ស្រុក Muang ខេត្ត Mae Hong Son ប្រទេសថៃ។
ខណៈនេះ មន្រ្តីយោធាថៃ និងអ្នកស្ម័គ្រចិត្តមូលដ្ឋាន កំពុងសហការគ្នា ដើម្បីសម្រួលដល់ការស្ទះផ្លូវ ដែលបណ្ដាលមកពីគ្រោះមហន្តរាយនេះ៕
ប្រភព៖ Khaosod English (០៧ សីហា ២០២៥)
