
ប្រទេសលីទុយអានីបានអំពាវនាវឱ្យអង្គការណាតូជួយបង្កើនការការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក របស់យោធារុស្ស៊ី បានបំពានដែនអាកាសរបស់ខ្លួនម្តងហើយម្តងទៀត ។ លោក Kęstutis Budrys រដ្ឋមន្ត្រីការបរទេសនៅទីក្រុង Vilnius បាននិយាយ "កាលពីថ្ងៃចន្ទសប្តាហ៍មុន សកម្មភាពយន្តហោះគ្មានមនុស្សបើករបស់យោធារុស្ស៊ី បានរំលោភលើដែនអាកាសលីទុយអានី" ។ សកម្មភាពបំពាន់ដែនអាកាសនេះជា លើកទីពីរក្នុងរយៈពេលមិនដល់មួយខែផង ។ ការរំលោភដែនអាកាសស្រដៀងគ្នានេះដែរ ត្រូវបានរាយការណ៍ដោយសម្ព័ន្ធមិត្តផ្សេងៗទៀត កាលពីពេលថ្មីៗនេះ ។ លោក Budrys និងរដ្ឋមន្ត្រីការពារជាតិ Dovilė Šakalienė បានស្នើសុំអគ្គលេខាធិការណាតូសម្រាប់ "វិធានការជាបន្ទាន់ ដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសនៅក្នុងប្រទេសលីទុយអានី និងពន្លឿនការអនុវត្តពេញលេញ នៃការពារដែនអាកាស ព្រោះវាមានសារៈសំខាន់ចំពោះសន្តិសុខសម្ព័ន្ធមិត្ត ។
ដោយឡែកវិទ្យាស្ថានសិក្សាអំពីសង្គ្រាមបាននិយាយថា ចំពេលមានជម្លោះនុយក្លេអ៊ែររវាងលោក Donald Trump និងលោក Dmitry Medvedev វិមានក្រឹមឡាំងបានផ្លាស់ប្តូរតួនាទីចុងក្រោយក្នុងការសម្រេចចិត្តរបស់រុស្ស៊ី។ លោក Thinktank បាននិយាយថា លោក Medvedev ត្រូវបានគេបង្ហាញជាបន្តបន្ទាប់ថាមាន "ការវាយតម្លៃខុសៗគ្នា" ពីលោក Putin លើបញ្ហានុយក្លេអ៊ែរ។ ការវាយតម្លៃរបស់ ISW បាននិយាយថា "វិមានក្រឹមឡាំង លោក Medvedev តែងតែប្រើកន្លែងព័ត៌មានរុស្ស៊ី និងអន្តរជាតិ" ក្នុងការគំរាមកំហែងដោយនុយក្លេអ៊ែរ ។ លោក Medvedev ជាមន្ត្រីជាន់ខ្ពស់របស់រុស្សី និងដំណាងឲ្យលោក ពូទីន បានចោទប្រកាន់លោក Trump ថាជាអ្នកបោះជំហានឆ្ពោះទៅរកសង្រ្គាម ដោយរឹតបន្តឹងឱសានវាទសម្រាប់ប្រទេសរុស្ស៊ីក្នុងការស្វែងរកសន្តិភាព។ ជាការឆ្លើយតបលោក Trump បានបញ្ចូលនាវាមុជទឹកនុយក្លេអ៊ែរចំនួនពីរគ្រឿងចូលទៅក្នុងទីតាំង រឺអាចច្រើនជាងនេះ "ក្នុងករណីដែលមានការឆ្លើយតបបែបល្ងង់ខ្លៅរបស់រុស្សី ។
ISW បានវាយតម្លៃបន្ថែមទៀតថា " មន្រ្តីវិមានក្រឹមឡាំងបានប្រើប្រាស់ស៊ុមសំខាន់ៗចំនួនបីដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ Trump ក្នុងការដាក់ពង្រាយនាវាមុជទឹកឡើងវិញ ក្នុងការឆ្លើយតបនិងការគំរាមកំហែង ដែលបង្កឡើងដោយរុស្ស៊ី និងដាក់រុស្ស៊ីជាតួអង្គអន្តរជាតិ ដែលមានការទទួលខុសត្រូវជាងសហរដ្ឋអាមេរិក។ វិទ្យាស្ថានសិក្សាអំពីសង្គ្រាមបាននិយាយថា នៅលើសមរភូមិ ISW បាននិយាយថា កងកម្លាំងអ៊ុយក្រែននាពេលថ្មីៗនេះបានរុលទៅជិត Pokrovsk ដែលកងកម្លាំងរុស្ស៊ីបានព្យាយាមចាប់យក តាំងពីខែកក្កដា ឆ្នាំ២០២៤កន្លងមក ។ កងកម្លាំងរុស្ស៊ីថ្មីៗនេះបានរុលទៅមុខនៅជិត Kupyansk, Siversk, Toretsk និង Velykomykhailivka។ រុស្ស៊ីបានអះអាងកាលពីថ្ងៃអង្គារនេះថាបានដណ្តើមយកភូមិ Sichneve នៅតំបន់ Dnipropetrovsk ភាគខាងកើត ភាគកណ្តាល។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បន្តអះអាងនិងរាយការណ៍ថា ខ្លួនមិនអាចបញ្ជាក់ដោយឯករាជ្យបាននៅឡើយនោះទេ។
លោក Donald Trump បាននិយាយថា លោកកំពុងតែពិចារណាថាតើត្រូវដាក់ទណ្ឌកម្ម លើប្រទេសដែលទិញប្រេងពីរុស្ស៊ីដែលរឺយ៉ាងណា បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីរុស្ស៊ីដែលគ្រោងធ្វើនៅថ្ងៃពុធ។ របាយការណ៍របស់ Bloomberg បានលើកឡើងថា លោក Putin អាចនឹងយល់ព្រមលើបទឈប់បាញ់មួយទាក់ទង នឹងការវាយប្រហារតាមអាកាស ប៉ុន្តែមិនមែននៅលើដីនោះទេ។ កាលពីថ្ងៃអង្គារផងដែរ កាសែត Financial Times បានរាយការណ៍ថារដ្ឋបាលរបស់លោក Trump កំពុងពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមលើ កងនាវាដឹកជញ្ចូនប្រេងដោយខុសច្បាប់របស់រុស្ស៊ីបន្ថែមទៀត។
ដោយឡែកលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារនេះថាលោកនឹងមានការសន្ទនា "ប្រកបដោយផលិតភាព" ជាមួយ Trump អំពីការបញ្ចប់សង្គ្រាម ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងការបញ្ចប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ លោកបាននិយាយថាអ៊ុយក្រែន បានគាំទ្រជាយូរមកហើយនូវសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ជាបន្ទាន់ ហើយបានស្នើឲ្យមានទម្រង់មួយចំនួន ដើម្បីអនុវត្តការបញ្ឈប់ការវាយប្រហារ ។ អ៊ុយក្រែន បានស្នើឱ្យរុស្ស៊ី បញ្ឈប់ការវាយប្រហារតាមអាកាសដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក និងជាពិសេសគ្មានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឬលើវិស័យថាមពល ទីតាំងទាំងនេះត្រូវបានរំលោភបំពានដោយជនជាតិរុស្សី និងក្នុងទម្រង់ដ៏ឃោរឃៅបំផុត"។




