2025-08-02 15:55
11

កូរ៉េខាងជើងបានបង្ហាញពីការសាទរសម្រាប់ "សន្តិភាពនិងស្ថិរភាព" នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីកម្ពុជា-ថៃ បានឈានដល់បទឈប់បាញ់គ្នាក្នុងសប្តាហ៍នេះ ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

តាមការចេញផ្សាយពីភ្នាក់ងារ The Korea Times នៅថ្ងៃទី២ សីហា នេះបានឲ្យដឹងថា អ្នកនាំពាក្យកូរ៉េខាងជើង បាននិយាយថា "យើងសង្ឃឹមថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ ដោយបំបាត់ការខ្វែងគំនិតគ្នា ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី៕"