2025-08-02 13:00
7

ថៃ ៖ ការសែតថៃ The Reporter បានចេញផ្សាយនាព្រឹកថ្ងៃទី០២ សីហា ២០២៥ នេះថា៖ វេលាម៉ោង ១០:០០ ព្រឹក ក្រុមរណសិរ្សរួបរួមដើម្បីដែនដី ដើម្បីការពារបូរណភាពទឹកដីថៃ បានប្រមូលផ្ដុំគ្នាជួបជុំតវ៉ា សម្តែងការព្រួយបារម្មណ៍ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងការផ្តល់ជំនួយដល់យោធានៅវិមានជ័យជំនះ។

ប្រជាពលរដ្ឋខ្លះដែលបានជួបជុំគ្នានៅតំបន់នេះ ដោយលើកទង់ជាតិជាកាយវិការជានិមិត្តរូបចំពេលដែលស្ថានភាពកំពុងតែតានតឹងនេះ ។ ការជួបជុំនេះ គេរំពឹងថានិងមានមនុស្សប្រហែល 10,000 នាក់ នឹងចូលរួមក្នុងការប្រមូលផ្តុំនេះ ខណៈដែលប៉ូលីសថៃចំនួន 2,000 នាក់ត្រូវបានដាក់ពង្រាយដើម្បីរក្សាសន្តិសុខនៅជុំវិញតំបន់ព្រឹត្តិការណ៍នេះ។

សកម្មភាពនៃការប្រមូលផ្ដុំជួបជុំនាថ្ងៃនេះ នឹងចាប់ផ្តើមជាផ្លូវការនៅម៉ោង 12:00 ថ្ងៃត្រង់ រហូតដល់ប្រហែលម៉ោង 9:00 យប់នេះ ។ ថ្នាក់ដឹកនាំនឹងឆ្លាស់វេនគ្នាថ្លែងសុន្ទរកថា រួមទាំងលោក Jatuporn Prompan វាគ្មិនមកពីក្រុមមហាជនចម្រុះ ; លោក នី ទិត្យ ឡាំលាវ ហៅ ណុប ខៅ; និងលោក Phichit Chaimongkol មេដឹកនាំនៃបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ (SNRPT)។

កាសែតដ៏ដែលបានកត់សម្គាល់ផងដែរថា ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញនូវចំណុចអំណោយផលមួយ ("បញ្ហាព្រំដែន") ដើម្បីបរិច្ចាគដល់មន្ត្រីយោធា និងនគរបាលដែលនៅតែបំពេញការងារនៅតាមព្រំដែន។ ក្នុងការប្រប្រមូលផ្ដុំនោះក្រុមបាតុករការទាមទារបីចំនុច៖

១.ឲ្យលោកស្រី Paethongtarn Shinawatra ត្រូវតែលាលែងពីតំណែងដោយមិនរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ។

២.គណបក្សសម្ព័ន្ធត្រូវដកចេញពីរដ្ឋាភិបាលជាបន្ទាន់។

៣.ប្រកាន់ជំហរការពារអធិបតេយ្យភាព៕