
ភ្នំពេញ ៖ នារាត្រីថ្ងៃទី១៧ - ១៨ ឧសភា ឆ្នាំ២០២៥ នេះ ដែលមានទីតាំងស្ថិតនៅ សាន់សាញណាយម៉ាឃីត បឹងកក់ រាជធានីភ្នំពេញ ស្ថានីយទូរទស្សន៍ MSJ បានរៀបចំកម្មវិធីថ្នាល់ប្រដាល់គុនខ្មែរ MSJ IKK ដើម្បីលើកទឹកចិត្ត និងផ្ដល់ឪកាសឲ្យកីឡាករថ្នាលបានឡើងប្រកួតបញ្ចេញនៅសមត្ថភាព បង្ហាញនៅទេព្យកោសល ដើម្បីឆ្ពោះទៅក្លាយជាកីឡាករលំដាប់ប្រទេសផងដែរ ក្នុងព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ មានការប្រកួតដណ្ដើមពាននិងប្រាក់សែន របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការឧបត្ថមក្នុងកម្មវិធីទាំងស្រុងពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីរាជការក្នុងខេត្ត ដើម្បីជួយលើស្ទួយវិស័យគុនខ្មែរ ។ កម្មវិធីថា្នលប្រដាល់គុនខ្មែរ MSJ IKK នេះដោយមានការអញ្ចើញចូលរួមក្រោមអធិបតី ពីសំណាក់ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡារប្រដាល់គុនខ្មែរ លោក ជាក់ ម៉េងហ៊ាង អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមនសារព័ត៌មានអេឡិចត្រូនិក MSJ និងលោក ឆឹង ហ្វី អគ្គនាយករងក្រុមហ៊ុនសាន់សាញណាយម៉ាឃីត ។
នាក្នុងឪកាសនោះលោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានមានប្រសាសន៍ថា ៖ ពិតជាមានសេចក្ដីសោមនោសរីករាយ ទោះបីមិនទាន់មានក្រុមហ៊ុនណាឧបត្ថមក្នុងកម្មវិធីថា្នល់នេះនៅឡើយទេ តែលោកពិតជាសប្បាយចិត្តជាខ្លាំងពេលដែលឃើញ ពុកម៉ែបងប្អួនយើងមកចូលរួមទស្សនាដោយផ្ទាល់ ដើម្បីគាំទ្រគុនខ្មែរនាពេលនេះ និងជាពិសេសលោកបណ្ឌិត ម៉េង សុភ័ណ្ឌ សូមថ្លែងអំណរអគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម ថង សាវុន និងមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី បានដែលចូលរួមឧបត្ថម និងសហការជួយក្នុងកម្មវិធីថ្នាលគុនខ្មែរ MSJ IKK រយៈពេល២ថ្ងៃនេះលើកទឹកថីបឹងកក់នេះ ដោយក្តីស្រលាញ់និងគាំទ្រកីឡាករថ្នាលគុនខ្មែរ ជាពិសេសកីឡាករគុនខ្មែរយើងទាំងគ្នាដើម្បីចាប់ពីថ្នាលរហូតដល់ក្លាយជាកីឡាករលំដាប់ ល្អ ដើម្បីចេញទៅប្រកួតនៅលើកឆាកអន្តរជាតិ អ្វីដែលកាន់តែពិសេសនោះកីឡាករកីឡាការនីប្រដាលគុនខ្មែរយើងនេះដែលមានមហាកិតិ្តយសមាន ឯកឧត្តម ខូវ ឆាយ ប្រធានសព័ន្ធកីឡាប្រដាល់គុនខ្មែរជាអ្នកដឹកនាំ ជម្រុញនិងផ្សព្វផ្សាយឲ្យកាន់តែទូលាយអំពីគុនខ្មែរនៅលើកឆាកអន្តរជាតិបាន។ ឯកឧត្តម ខូវ ឆាយ មានប្រសាសន៍ថា ៖ កម្មវិធីប្រដាល់កម្រិតថា្នល់នេះ គឺជាការប្រកួតមួយដ៏សំខាន់សំរាប់អភិវឌ្ឍន៏ធនធានកីឡាករកីឡាការនីប្រដាល់គុនខ្មែរសំរាប់កម្ពុជាយើង សព្វថ្ងៃនេះការចូលរួមចំណែកបណ្តុះបណ្ដាលធនធានថ្នាលនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា ជាការពិតណាស់ការអភិវឌ្ឍន៍វិស័យគុន បានដើរតួរយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់នៅបញ្ហាផ្សេងៗ ក្នុងសង្គមដូចជា ក្មេងទំនើង បងតូចបងធំ បញ្ហាគ្រឿងញៀន សព្វថ្ងៃនេះយើងឃើញថាយុវជនយុវនារី ជាច្រើនណាស់កំពុងតែ ដើរផ្លូវខុសព្រឹត្តិណ៍អំពើរអបាយមុខទាំងនោះ ហើយការរីកដុះដាលនៃក្លិបប្រដាល់គុនខ្មែរ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយ នៅយុវជនយុវនារី ដែលបានបោះបង់ការសិក្សា ឈានដល់ការប្រព្រឹត្តណ៍អំពើអបាយមុខផ្សេងៗ គឺយើងអាចអូសទាញពួកគាត់ឲ្យមកចូលរួមហ្វឹកហាត់ប្រដាល់គុនខ្មែរ ដែលអាចនាំឲ្យទទួលបានសុខភាពល្អ រាងកាយមាំមួន និងទទួលបានអាជីពមួយអាចទ្រទ្រង់ជីវភាពគ្រួសារផងដែរ ហើយការចូលចំណែករបស់វិស័យគុនខ្មែរ ក៏ជាចូលរួមចំណែកមួយក្នុងជួយផ្សព្វផ្សាយសិល្បៈវប្បធម៌របស់កម្ពុជាយើង យើងឃើញហើយថាសព្វថ្ងៃវិស័យកីឡាប្រដាល់គុនខ្មែរកំពុងតែរីកចំរើន ទទួលបានការគាំទ្រយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបរទេសនៅគ្រប់ទិសទី ដែលគុនខ្មែរបានចេញទៅផ្សព្វផ្សាយ ហើយគេបានស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន តាមរយៈការទស្សនាគុនខ្មែរនេះឯង ហើយគេបន្តសិក្សាស្វែងយល់ពីកម្ពុជាយើង រហូតក្លាយជាមិត្តរបស់កម្ពុជា ក្លាយជាភ្ញៀវរបស់កម្ពុជា រឺក៏ក្លាយជាអតិថជនរបស់កម្ពុជាយើងទៅថ្ងៃអនាគត់ តាមរយៈការចូលរួមចំណែកក្នុងវិស័យគុនខ្មែរយើងនេះឯង ដូច្នោះហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ចូលរួមគាំទ្រឧបត្ថម បន្តទៅទៀត ហើយក៏សូមអរគុណដល់ម្ចាស់ផ្សាររត្រីសានសាញ់ ដែលលោកបានផ្ដល់ទីតាំងសំរាប់រៀបចំព្រឹត្តិការណ៍នេះ លោកសង្ឃឹមជឿជាក់ថាសង្វៀនថ្នាលគុនខ្មែរនៅទីនេះ និងជួយអភិវឌ្ឍន៍នៅធនធានកីឡាគុនខ្មែរល្អៗ នៅថ្ងៃអនាគត់ ជាក់ស្ដែងកីឡារលំដាប់ខ្ពស់ដូចជា៖ ពេជ្រ សម្បតិ្ត ធឿន ធារ៉ា លន់ បញ្ញា អេ អាំម៉ារីន គឺកើតចេញពីសង្វៀនថ្នាលនេះឯង បើគ្មានសង្វៀនថ្នាលក៏គ្មានកីឡាករកំរិតខ្ពស់ដែរ ដូច្នោះការចាប់ផ្ដើមចូលរួមជួយឧបត្ថមសង្វៀនថ្នាលនេះគឺជាការជម្រុញឲ្យផលិតបានធនធានកីឡារករល្អៗតំណាងឲ្យប្រទេសកម្ពុជា ទៅឆាកអន្តរជាតិ ជាមួយបរទេសនានា ពេលយើងប្រកួតជាមួយគេទើបគេស្គាល់គុនខ្មែរយើង ទើបគេស្គាល់ប្រទេសកម្ពុជាយើង និងអាចឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើន នាថ្ងៃអនាគត់ ។ ជាមួយគ្នានេះឯកឧត្តម ខូវ ឆាយ បានគោរពថ្លែងអំណរអរគុណ ឯកឧត្តម ថង សាវុន ដែលបានគាំទ្រឧបត្ថមនៅការចំណាយក្នុងកម្មវិធីថ្នល់ប្រដាល់គុនខ្មែរ MSJ IKK ទាំងស្រុងក្នុងការលើកស្ទួយវិស័យគុនខ្មែរ ។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈភិបាលខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ក្នុងព្រឹត្តិការណ៍ បើក និងបិទ កម្មវិធីថ្នាលប្រដាល់គុនខ្មែរ MSJ IKK ថា៖ លោកពិតជាសេចក្កីសោមនោរីករាយ ថ្ងៃនេះតាំងនាមដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី ក្នុងនាមរូបលោកផ្ទាល់ពិតជាមានកិត្តិយសប្រកបដោយសេចក្ដីសោមនោសរីករាយ យ៉ាងក្រៃលែង ដែលបានចូលរួមក្នុងកម្មវិធីប្រកួតថា្នលប្រដាលគុនខ្មែរ ដែលរៀបចំឡើងដោយក្លីប MSJ អន្តរជាតិគុនខ្មែរ ដែលមានការឧបត្ថមគាំទ្រទាំងស្រុងពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី យើងដឹងហើយប្រដាល់គុនខ្មែរ បានកើតឡើងតាំងពីបុរាណកាលយូរឡុងណាស់មកហើយ ជាភ័ស្ដតាង ដែលបុព្វបុរសខ្មែរបានឆ្លាក់ចារលើជញ្ជាំងប្រាសាទខ្មែរបុរាណខ្មែរជាច្រើនកន្លែង ម្យ៉ាងវិញទៀតបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាមានសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានជម្រុញលើកស្ទួយ គាំទ្រវិស័យកីឡាប្រដាលគុនខ្មែរពេញទំហឹងដែលធ្វើឲ្យគុនខ្មែរនាពេលបច្ចុប្បន្នមានការរីកចម្រើនមានភាពទាក់ទាញចំណាប់អារម្មណ៍ពីថ្នាក់ជាតិ នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ សូមឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមទស្សនាទាំង ភ្ញៀវជាតិនិងអន្តរជាតិ គាំទ្រឲ្យបានក្លាវក្លា គ្រប់ទៅទីកន្លែងធ្វើឲ្យកីឡាករកីឡាការនីមានការរីកចម្រើនជាលំដាប់។
