2025-05-20 11:50
44

(កំពត)នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥នេះម្ចាស់ចម្ការទុរេនមួយកន្លែងនៅតំបន់រមណីយដ្ឋានទឹកឈូ ដែលស្ថិតនៅក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ដោយសារឆ្នាំមុនមានរលកកម្ដៅខ្ពស់ ធ្វើឲ្យដំណាំទុរេនតំបន់ទឹកឈូ មិនសូវបានធំល្អ ប៉ុន្តែនៅឆ្នាំនេះទើបការចេញផ្លែផ្កា បានល្អនិងការប្រមូលផល បានតងពីដើមខែឧសភារហូតដល់ចុងខែឧសភានេះ។

ហើយបើតាមការប៉ាន់ស្មាន ទិន្នផលឆ្នាំនេះប្រហាក់ប្រហែលនិងលើសឆ្នាំមុន ដោយសារឆ្នាំនេះមានភ្លៀងហូរហែច្រើន ធ្វើឲ្យទុរេនផ្លែបានធំច្រើនជាងឆ្នាំ។

លោក យិ តេង  ជាម្ចាស់ចម្ការទុរេននៅទឹកឈូបានលើកឡើងថានៅទុរេនតំបន់រមណីយដ្ឋានទឹកឈូ និងម្ចាស់ដាក់លក់តាមតូបផ្លែទុរេនស្រស់ៗ នៅបណ្ដោយផ្លូវទៅតំបន់រមណីយដ្ឋានទឹកឈូ ក៍បានប្រាប់ឲ្យដឹងថា ជាទូទៅទុរេនចេញផ្កានិងផ្លែនៅខែវិច្ឆិកា ឬខែធ្នូ ហើយត្រូវទុំនៅពាក់កណ្ដាលខែមេសា ឬដើមខែឧសភា ប៉ុន្តែដោយសារកត្តាអាកាសធាតុឆ្នាំនេះ ចម្ការទុរេនលោកមានក្នុងការប្រមូលផល ត្រូវរង់ចាំយ៉ាងហោចដល់ចុងខែឧសភាទៅបានច្រើនជាងដើមខែឧសភា។ 

ម្ចាស់ចម្ការរូបនោះបានធ្វើការប៉ាន់ស្មានថា ទិន្នផលទុរេនចម្ការលោកឆ្នាំនេះ ប្រហែលបានច្រើនជាងឆ្នាំមុន ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងច្រើន ធ្វើឲ្យផ្លែទុរេនជប់មួយចំនួន។

លោក យិ តេង ម្ចាស់ម្ការក៏បានបង្ហាញអំពីលក្ខណៈពិសេសរបស់ទុរេនទឹកឈូថា សាច់មានពណ៌លឿង ស្អិតរមួត ក្លិនឈ្ងុយខុសពីទុរេនដ៏ទៃ ហូបមិនក្តៅក ហើយតម្លៃលក់ ក៏កាន់តែសមរម្យបំផុត។ 

បើយោងតាមការបញ្ជាក់របស់ម្ចាស់ចម្ការថាលោកបានបច្ចេកទេសថែទាំដាំដំណាំទុរេន ពិសេសបច្ចេកទេសធ្វើឲ្យទុរេនមានសុខភាពល្អ និងទទួលបានទិន្នផលច្រើន ហើយបើអាចមានវិធីសាស្ត្រ ធ្វើឲ្យទុរេនផ្លែខុសរដូវបានតាមបច្ចេកទេស ដោយមិនប៉ះពាល់ដល់គុណភាព និងសុខភាពដើមទៀតនោះ កាន់តែប្រសើរ។(សឹង រ៉ាត់)