2025-05-08 09:42
22

លោកប្រធានាធិបតីទីម័រឡេស្តេ ចូហ្សេ រ៉ាមូដ អរតា (José Ramos Horta) បានបើករថយន្តដោយផ្ទាល់ជូនដំណើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អមដោយនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីម័រឡេស្តេ លោកប្រធានធិបតីបានលើកឡើងថា៖ «សម្តេច ហ៊ុន សែន ជាមិត្តល្អម្នាក់, មិត្តដ៏អស្ចារ្យម្នាក់ មិត្តល្អមកលេងយើង»

ជាអ្នកបើករថយន្តជូនសម្តេច ហ៊ុន សែន ដោយផ្ទាល់ លោកប្រធានាធិបតីទីម័រឡេស្តេ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ «មិត្តល្អ មិត្តល្អបំផុត មិត្តល្អមកលេងយើង»។ លោកប្រធានាធិបតី បានសរសេរបញ្ជាក់ថា៖ «សម្តេចតេជោ ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកសម័យទំនើបរបស់ប្រទេសកម្ពុជា បានដឹកនាំប្រជាជនកម្ពុជារួចផុតពីអំពើប្រល័យពូជសាសន៍ទៅរកសន្តិភាព និងវិបុលភាព»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើ​ញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីម័រឡេស្តេ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយលោកប្រធានាធិបតី ចូហ្សេ រ៉ាមូដ អរតា បានបើករថយន្តជូនដំណើរសម្តេចដោយផ្ទាល់ ដែលឈរអមដោយ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ចេញពីអាកាសយានដ្ឋានអន្តរជាតិ Aero Porto International Nicolau Lobato Díli ទៅកាន់សណ្ឋាគារដែលសម្តេចស្នាក់នៅ៕